រាជធានីភ្នំពេញ៖ ជឿជាក់ថា មហាជន ក៏ដូចអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបរួចមកហើយ ការចែកឋាននិង ការរៀបចំជូនដំណើរចុងក្រោយគ្រប់ជ្រុងជ្រោយតាមប្រពៃណីរបស់ឪពុករបស់ តារាចម្រៀងរបស់ផលិតកម្មថោនលោក ករុណា ពេជ្រ ប៉ុន្មានថ្ងៃផង ពេលនេះ តារាចម្រៀងរូបនេះ ត្រូបង្ខំចិត្តប្រកូកប្រកាសសម្រុកលក់ដីជាច្រើនកន្លែង ដើម្បីយកលុយទៅមើលជំងឺអ្នកម្តាយ នៅស្រុកបារាំងថែមទៀត។
ជាមួយគ្នានេះ កាលពីពេលកន្លងទៅ លោក ករុណា ពេជ្រ ក៏ធ្លាប់បានប្រាប់សារព័ត៍មាន តារាញូស៍ ផងដែរថា ក្រោយពីឪពុកលោកចែកឋានទៅ រឿងបន្ទាប់គឺលោកនឹងត្រូវទៅប្រទេសបារាំង ដើម្បីដើរលំហែផង និងមើលថែម្ដាយផង។ ក្នុងនោះ ចាប់តាំងពីឪពុកលោក ធ្លាក់ខ្លួនឈឺមក លោកពុំដែលបានចេញដើរទៅណាឡើយ ព្រោះត្រូវនៅមើលថែគាត់ជាប្រចាំជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ តារាចម្រៀងលោក ករុណា ពេជ្រ បានប្រកាសលក់ដីជាបន្តបន្ទាប់ ដើម្បីទៅស្រុកបារាំង មើលថែទាំអ្នកម្តាយ។ ប៉ុន្តែជាការពិតការលក់ដីម្ដងនេះ ករុណា ពេជ្រ បានបញ្ជាក់ថា គឺត្រូវការលុយជាបន្ទាន់ដើម្បីឡើងទៅប្រទេសបារាំងនៅកំឡុងខែធ្នូ ខាងមុខនេះ ដ្បិតលោកត្រូវទៅមើលថែម្ដាយដែលកំពុងមានជំងឺ។
ថ្លែងប្រាប់តារញូស៍ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហើបឱ្យដឹងថា លោកលក់ដីពេលនេះ ដើម្បីបានលុយខ្លះយកទៅមើលថែម្ដាយឈឺនៅបារាំង ខណៈការហោះហើរអាចនឹងឆាប់ៗខាងមុខនេះ ដ្បិតលោកត្រូវធ្វើតេស្ដទិដ្ឋាការនៅថ្ងៃទី០២ ខែធ្នូ នេះហើយ។ ប្រសិនជាជាប់ លោកនឹងអាចចេញទៅនៅកំឡុងខែធ្នូខាងមុខនេះតែម្ដង។
គួររំលឹកថា តាមដឹង តារាចម្រៀងរូបនេះ បានចាយថវិកា ខ្ទង់១០ម៉ឺនដុល្លារ ក្នុងការរៀបចំពិធីបុណ្យសពជូនឪពុករបស់លោក ជាលើកចុងក្រោយ ហើយនាពេលនេះ ករុណា ពេជ្រ ក៏កំពុងប្រកូកប្រកាសលក់ដីចំនួនពីរកន្លែងបន្ថែមទៀត ដើម្បីយកលុយទៅដើរលំហែ និងទៅមើលថែម្ដាយដែលកំពុងឈឺនៅប្រទេសបារាំងផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]