ភ្នំពេញ៖ ថ្មីៗនេះ លើផេគហ្វ៊េសប៊ុក OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធ OPPO A95 ជាផ្លូវការ និងបានប្រកាសពីតម្លៃខ្លួន រួមជាមួយបច្ចេកវិទ្យាទំនើបៗ ដែលបំពាក់នៅលើស្មាតហ្វូនដ៏ថ្មីសន្លាងមួយនេះ ក៏ដូចជាព័ត៌មាន Pre-order ផងដែរ។

ជាការពិតណាស់ ថ្វីត្បិត OPPO A95 មិនទាន់លេចវត្តមានដាក់លក់នៅលើទីផ្សារស្រុកខ្មែរ ប៉ុន្តែក្រុមហ៊ុន OPPO បានប្រកាសបើកឲ្យកក់ទុកមុន ឬ Pre-order លើស្មាតហ្វូន OPPO A95 ស៊េរីថ្មីចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី27 វិច្ឆិកា ឆ្នាំ2021។ សម្រាប់អតិថិជនដែល Pre-order ក្នុងអំឡុងពេលនេះ នឹងទទួលបានកាដូសរុបជាទឹកប្រាក់រហូតដល់ $232 រួមមាន៖ Speaker + កាស (តម្លៃ $19), កាតាបស្ពាយក្រោយ (តម្លៃ $25), ប័ណ្ណធានាអេក្រង់ (តម្លៃ $59) និងស៊ីម Silver​(តម្លៃ $129) ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO A95

បើយោងតាមប្រភពសារព័ត៌មានល្បីៗក្នុងស្រុកបានឲ្យដឹងថា គិតមកទល់នឹងពេលនេះ បើប៉ាន់ស្មានទិន្នន័យនៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស OPPO A95 ទទួលបានការបញ្ជាកក់ទុកមុនយ៉ាងភ្លួកទឹកភ្លុកដី ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ និងបន្តកក់ទុកមុនជាហូរហែ។ គួរឲ្យដឹងដែរថា សម្រាប់ប្រជាប្រិយភាពរបស់ OPPO A95 ស៊េរីថ្មីនេះ ដែលកំពុងពេញនិយមហាក់មានសន្ទុះគាំទ្រហក់ឡើងខ្ពស់  ប្រៀបធៀបជាមួយនឹងស្មាតហ្វូនដែលមានតម្លៃប្រហែលៗគ្នា។ ចំពោះការកក់ទុកមុន ឬ Pre-order នឹងបញ្ចប់នៅក្នុងថ្ងៃទី 27 ខែវិច្ឆិកា សល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រសិនបើមានចំណាប់អារម្មណ៍ សូមរួសរាន់ឡើងទៅកក់ឲ្យបានមុន ជៀសវាងអស់ពីស្តុកដូចទូរស័ព្ទស៊េរីមុនៗទៀត។

OPPO A95

អាចនិយាយបានថា ក្រុមហ៊ុនស្មាតហ្វូន OPPO តែងតែស្ថិតក្នុងតំណែងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្រុមហ៊ុនមួយនេះ នៅតែមមាញឹកបន្តខិតខំប្រឹងប្រឹងរិះរកនូវបច្ចេកវិទ្យាទំនើបៗ មុខងារថ្មីៗជាហូរហែ ដោយមិនឲ្យអតិថិជនខកចិត្តលើប្រ៊េន OPPO ឡើយ។ ហើយក្នុងនោះសម្រាប់ស្មាតហ្វូន A ស៊េរីស្ថិតក្នុងកម្រិតថវិកា ក៏នៅតែរក្សាតំណែងបានយ៉ាងរឹងមាំ និងមានសន្ទុះគាំទ្រខ្លាំងក្លាពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋានមិនធម្មតាផងដែរ។

ក្រឡេកមកមើលលក្ខណៈពិសេសរបស់ OPPO A95 បំពាក់ដោយអេក្រង់ទម្លុះអេក្រង់ AMOLED ដែលជាការវិវិត្តន៍ចុងក្រោយ នៃបច្ចេកវិទ្យាអេក្រង់ដ៏កាលីប ជាមួយកម្រិតបង្ហាញច្បាស់ FHD+ ស្រឡះត្រជាក់ភ្នែក ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាការពារភ្នែកទៀតផង ដែលងាយស្រួលដល់ការទស្សនា Movie លេងហ្គេម និងប្រើប្រាស់បណ្តាញសង្គម ជាមួយនឹងថាមពលថ្មទំហំធំ 5000mAh រួមជាមួយកម្លាំងសាកថ្មល្បឿនលឿន 33W ដូចនេះមិនបារម្ភលើរឿងទូរស័ព្ទឆាប់អស់ថ្ម សាកថ្មយូរៗ លេងត្រឹមប៉ុន្មាននាទីទូរស័ព្ទឡើងក្តៅឡើយ។

OPPO A95

លើសពីនេះ ក៏អស់ក្តីបារម្ភជាមួយនឹងទូរស័ព្ទដើរយឺតៗ Slow ទាក់ៗដោយសារវាមានមុខងារបន្ថែម RAM រហូតដល់ទៅ 5GB ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ជំនួយដល់សមត្ថភាពទូរស័ព្ទឲ្យដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយបានយ៉ាងរលូន ដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។ បន្ថែមពីនេះ ស្មាតហ្វូនស៊េរីថ្មីនេះក៏មិនភ្លេចបំពាក់មកជាមួយបន្ទះឈីប Qualcomm Snapdragon 662 ដែលដំណើរការឲ្យម៉ាស៊ីនទូរស័ព្ទលោកអ្នកកាន់តែមានភាពរលូន ដោយគ្មានភាពរអាក់រអួលឡើយ។ អ្វីដែលកាន់តែពិសេស ជាមួយនឹងភាពលេចធ្លោលើស្មាតហ្វូននេះគឺពណរចនាបែប OPPO Glow  ដែលមានផ្ទៃគ្រើមតែរលោងនៅពេលចាប់កាន់ និងឡូយត្រង់មិនជាប់ស្នាមក្រយៅដៃ 100%។

OPPO A95

ដូច្នេះសម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍ចង់កក់ទុកមុន ឬ Pre-order លើ OPPO A95 ស៊េរីថ្មីតម្លៃ $299 មកប្រើប្រាស់អាចកក់បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាក OPPO ទូទាំងប្រទេស ដើម្បីទទួលបានកាដូជាច្រើនសរុបជាទឹកប្រាក់ $232 ពីក្រុមហ៊ុន OPPO

OPPO A95
OPPO A95
OPPO A95
OPPO A95
OPPO A95

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]