បន្ទាយមានជ័យ៖ ក្នុងពេលថ្មីៗនេះ កម្លាំងអង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥១ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលជួបការលំបាក។

ដោយឡែក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកនាំកម្លាំងអន្តរាគមន៍មួយផ្នែក ក្រៅពីកម្លាំងអន្តរាគមន៍ចូលរួមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃក្នុងផែនការការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋជួបការលំបាក ឈ្មោះ លី ម៉េងហេង ជាស្ត្រីមេម៉ាយ អាយុ៥៤ឆ្នាំ នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សូមបញ្ជាក់ថា ដោយយល់ឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងកំឡុងពេលរដូវច្រូតកាត់ប្រមូលផលស្រូវ ក៏ដូចជាតាមការស្នើសុំពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងភូមិសាស្ត្រទទួលខុសត្រូវ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ជានិច្ចកាលតែងតែ ចុះជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនថា រដូវច្រូតកាត់ គ្រោះទឹកជំនន់ ខ្យល់ព្យុះកន្ត្រាក់ ឬគ្រោះមហន្តរាយផ្សេងៗ ជាប្រចាំ៕

ប្រភព៖ BTV

សូមចូលទស្សនារូបភាពខាងក្រោម៖

 កម្លាំងអង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥១
 កម្លាំងអង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥១ ជួយច្រូតស្រូវប្រជាពលរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]