ថៃ៖ បវរកញ្ញាហ្រ្គែនថៃ កញ្ញា Indy Johnson បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រជាខ្លាំង ក្រោយពេលដែលបវរកញ្ញាថៃសម្បុរសស្រអែមកូនកាត់រូបនេះ បានអង្គុយសំពះ សម្មាធិ មួយស្របក់មុនពេលចូលក្នុងបន្ទប់ផ្តល់់ការសម្ភាសន៍ នាកំឡុងការប្រកួតបវរកញ្ញាហ្រ្គែនអន្តរជាតិ (Miss Grand International) ឆ្នាំ២០២១ នៅប្រទេសថៃ។
ជាក់ស្តែងនៅក្នុងរូបថតនោះ បានបង្ហាញសកម្មភាពរបស់បវរកញ្ញាថៃ កញ្ញា Indy Johnson ពាក់ស្បែកជើងកែង កម្រាស់ប្រហែលកន្លះតឹក ជាមួយនឹងឈុតចម្រុះពណ៌ អង្គុយសំពះ បួងសួង រហូតសាងភាពភ្ញាក់ផ្អើល និងមានហ្វេនៗជាច្រើននាំគ្នាចែកផ្សាយពាសបណ្តាញសង្គមហ្វេសប៊ុកតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ដំណាក់ការនៃវគ្គសម្ភាសន៍ក្នុងកម្មវិធីប្រកួតបវរកញ្ញាហ្រ្គែនអន្តរជាតិ គឺជាដំណាក់កាលដ៏មានភាពតានតឹង ដែលតម្រូវឲ្យបេក្ខនារីទាំងអស់ឆ្លេីយសំណួរ ( interview day ) ដេីម្បីទទួលបានពិន្ទុល្អពីគណ:កម្មការវិនិច្ឆ័យដើម្បីមានឱកាសចូលទៅកាន់ Top ២០ នៅវគ្គចុងក្រោយនៃការប្រកួតផ្តាច់ព្រ័ត្រនាពេលខាងមុខឆាប់ៗនេះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]