រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិស ពេលដែលប៉ូលិសចរាចរណ៍កំពុងតែឃាត់អនុវត្តច្បាប់ បែរជាស្រែកឡូឡារករឿងចង់វាយប៉ូលិស និងគំរាមដកសក្តិចោលថែមទៀត។

តាមប្រភពព័ត៍មាន បានឱ្យដឹងថា ខណ:ពេលដែលប៉ូលិស កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ ស្រាប់តែពេលនោះ មានបុរសខាងលើ ជិះម៉ូតូម៉ាកស្មាសរីវ៉ូពណ៌ខ្មៅមួយគ្រឿង  ពាក់ស្លាកលេខ ភ្នំពេញ1-BG 5792 ធ្វើដំណើរទិសដៅពីកើតទៅលិចបម្រុងនិងបត់ឆ្វេង ពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះ បញ្រ្ចាសទិសបណ្តាលឲ្យដួលម៉ូតូតែមិនបណ្តាលឲ្យរងរបួសនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសរូបនេះស្ទុះដេញដាល់សមត្ថកិច្ច និងគំរាមដកស័ក្កិចោលទៀតផង។

បច្ចុប្បន្ន បុរសជើងខ្លាំងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]