រាជធានីភ្នំពេញ៖ ជឿជាក់ថា មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បានស្គាល់រួចមកហើយ តារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា ដែលពេលនេះ នាងទើបតែមានវ័យ ៩ ឆ្នាំទេ តែកុមារីរូបនេះ កំពុងតែទទួលបានប្រជាប្រិយភាព​ និងការគាំទ្រជាខ្លាំង ជាមួយនឹងដុងសមត្ថភាពក្នុងការសម្តែង ក្នុងវិស័យខ្សែភាពយន្តខ្មែរជាច្រើនកន្លងមក។ ក្នុងនោះ​​ គេសង្កេតឃើញ តារាសម្តែងវ័យក្មេងរូបនេះ ទទួលបានប្រជាប្រិយភាពនិងការគាំទ្រ ដោយបានបង្ហាញវត្តមាននៅក្នុងរឿងដូចជា៖ រឿងនាឡិកាដាស់វិញ្ញាណ និង រឿង អ្នកម៉ាក់វ័យក្មេង ជាដើម។

លើសពីនេះបន្ថែមទៀត ថ្វីបើរូបនាង មានអាយុនៅតិចក៏ពិតមែន តែ សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់ នៅក្នុងវិថីសិល្បៈ ក៏ដោយសារតែនាងបានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ ចាប់តាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ។ ម្យ៉ាងវិញទៀត មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែ ម៉ានីកា ជាតារាស្រីវ័យក្មេងមានសមត្ថភាពសិល្បៈពេញខ្លួនតែម្តង ហើយនាងក៏មានសមត្ថភាពចេះរាំរបាំច្រៀងថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីពេលថ្មីៗនេះ តារាសម្តែងក្មេងខ្ចីរូបនេះ បានធ្វើឱ្យមហាជន កាន់តែចាប់អារម្មណ៍ថែមទៀត ដោយសារតែនាង នៅក្មេងសោះ តែមានជីវិតហាយសូរស់នៅយ៉ាងស្រណុកស្រួលទៅហើយ អ្វីដែលគួរឱ្យសរសើរនោះ សរពេជ្ញ ម៉ានីកា បានបង្ហាញរថយន្តទំនើបផ្ទាល់ខ្លួន ដោយដាក់លេខពិសេសឈ្មោះផ្ទាល់ខ្លួន ថែមទៀត៕ ក្រោយឃើញបែបនេះ មានមហាជនជាច្រើន បានសម្តែងការត្រេកអរ និងចូលទៅខមិនអបអរសាទររូបនាង គ្រប់ៗគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]