តៃវ៉ាន់៖ នៅលើបណ្តាញសង្គម Weibo បច្ចុប្បន្នមានពាក្យចចាមអារ៉ាមដ៏ក្តៅគគុកអំពីគូស្វាមី ភរិយា Jay Chou និងភរិយាលោក ជាមួយនឹងប្រធានបទ «Jay Chou វាយប្រពន្ធដល់ថ្នាក់ដេកពេទ្យ» ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ ធ្វើឲ្យមហាជនមានការភ័ន្តច្រឡំជាមួយព័ត៌មានក្តៅៗមួយនេះ។

តួយ៉ាងមានមនុស្សច្រើនណាស់ដែលជឿថា ជីវិតអាពាហ៍ពិពាហ៍របស់ស្តេចសួគ៌ាតៃវ៉ាន់មិនរលូនទេ នោះហើយជាមូលហេតុដែលលោកមានជម្លោះ ឈានទៅដល់ការវា.យដំ. ប្រពន្ធយ៉ាងព្រៃផ្សៃ យ៉ាងនេះ នេះបើតាមគេលើកឡើងក្នុងអ៉ីនធឺណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ពេលទាក់ទងអ្នកគ្រប់គ្រងតារាម៉ូដែល Hannah Quinlivan បាននិយាយថា ដោយសារតែនាងចៃដន្យដួលបោកក្បាលនឹងឥដ្ឋ ទើបនាងមានដុំពកធំមួយ។ ដើម្បីធានាបាននូវសុខភាព តារាម៉ូដែលវ័យ ២៨ ឆ្នាំរូបនេះត្រូវលុបចោលជាបណ្តោះអាសន្ននូវកាលវិភាគការងារទាំងអស់ ទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ហើយមិនចូលរួមព្រឹត្តិការណ៍នៅថ្ងៃបន្ទាប់ទៀតផង។

យ៉ាងណាមិញ ដោយសារតែអ្នកទាំងពីរ សុទ្ធតែជាតារាល្បី ទើបគូស្នេហ៍មួយគូនេះ ទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់មហាជន ជនខិលខូចជាច្រើន បែរជានិយាយបំភ្លៃ និងសរសេរអត្ថបទថា Hannah Quinlivan ត្រូវប្តីវាយធ្វើបាបយ៉ាងព្រៃផ្សៃ ទើបបញ្ហានេះចេញមក។

មិន​ឈប់​នៅ​ទី​នោះ អ្នក​គ្រប់​គ្រង តារាស្រីរូបនេះ បាន​បញ្ជាក់​ថា Jay Chou តែងតែ​នៅ​ទីនោះ​ដើម្បី​មើល​ថែ​ភរិយាជានិចច្ច ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​មាន​ក្ដី​សុខ​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក ដែលផ្ទុយនឹងពាក្យចចាមអារ៉ាមដែលបានបកស្រាយដូចខាងលើនេះផងដែរ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Jay Chou និងភរិយា
Jay Chou និងភរិយា
Hannah Quinlivan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]