កំពង់ចាម ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ កក្រើកលើបណ្តាញសង្គមជាខ្លាំង ក្រោយពេលព៏ត៌មានផ្សព្វផ្សាយ ក្មេងស្រីម្នាក់ត្រូវគេធ្វើបាប ខណៈពេលជិះម៉ូតូត្រលប់មកផ្ទះវិញ រហូតដល់ថ្នាក់បាត់បង់ជីវិត យ៉ាងអណោចអធម ក្នុងចំការអ្នកស្រុក។ ជាមួយគ្នានេះ ក្រោយឃើញព័ត៌មានមិនទាន់បានប៉ុន្មានថ្ងៃផង ជនសង្ស័យក៏ត្រូវបាន សមត្ថកិច្ចប្រមាញ់បាន ហើយក៏បានសារភាពរួចរាល់ថា ខ្លួនពិតជាបានធ្វើបាបជនរងគ្រោះពិតមែន។

ទន្ទឹមនឹងនេះ ថ្មីៗនេះ មីងបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ហេតុការណ៍ ក្នុងថ្ងៃកើតហេតុ ខ្លួនសង្ស័យក្មួយស្រី កំពុងមានបញ្ហា ជាមួយនឹង ការបង្ហាញទិដ្ឋភាពជាក់ស្តែង ផ្លូវធ្វើដំណើរជាប្រចាំរបស់ក្មួយ ឃើញហើយ មហាជនស្ងើចខ្លាំង ដែលគ្រួសារហ៊ានបណ្តោយថ្នាក់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងវីដេអូ មីងបានបញ្ជាក់ថា ផ្លូវពីសាលាមកផ្ទះគឺ ១៣គីឡូម៉ែត្រ ក្នុងនោះត្រូវឆ្លងកាត់ ផ្លូវលំ៣គីឡូម៉ែត្រ ដែលកន្លែងកើតហេតុនោះ គឺចុះដល់ផ្លូវលំជាង ១គីឡូ ជាងនេះទៅទៀត កន្លែងធ្វើសកម្មភាពគឺ ចម្ងាយ១០ម៉ែត្រពី ផ្លូវលំនោះទៅទៀត ឃើញរូបភាពហើយ ខ្លោចចិត្ត សង្វេគចិត្តជំនួសគ្រួសារ។

យ៉ាងណាមិញ បើងាកទៅមើល ចម្លើយសារភាពរបស់ជនសង្ស័យបាន​ បញ្ជាក់ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាពរំលោ.ភ និង​ស.ម្លា.ប់ ដោយដើមហេតុដំបូងនោះគឺ ខ្លួននិងជនរងគ្រោះ ជិះម៉ូតូបញ្ច្រាស់ទិសគ្នា រួចមកក៏បាន ប្រទះឃើញ ជនរងគ្រោះជិះតែម្នាក់ឯង ក៏ត្រលប់មកម៉ូតរួចវ៉ាឈប់មុខម៉ូតូជនរងគ្រោះ ហើយរឹត.កអូសចូលក្នុងព្រៃ ធ្វើសកម្មភាព៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖

ជនរងគ្រោះ
ជនសង្ស័យ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]