តៃវ៉ាន់៖ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាកន្លងទៅនេះ តារាស្រីដ៏ល្បី Ariel Lin បានចូលរួមក្នុងកម្មវិធីសាជាថ្មី ដើម្បីចូលរួមផ្សព្វផ្សាយម៉ាកទឹកអប់មួយ ដែលនេះ​គឺជា ​កម្មវិធី​ដំបូង​របស់នាងចាប់តាំង​ពី​បានសម្រាល​កូន​រួចមក។

នៅក្នុងនោះដែរ តារាស្រី Ariel Lin ពិតជាបានទាញយកចំណាប់អារម្មណ៍មហាជនជាច្រើន ជាមួយនឹងការតុបតែងខ្លួន យ៉ាងស៊ីវីល័យ ស្លៀក​រ៉ូប​គ្មាន​ខ្សែ​ ដ៏​ស្រស់​ស្អាត​ ជាពិសេស រូបរាងកាយ​របស់តារាស្រីរូបនេះ ក្រោយ​ពីបានសម្រាល ​បាន​១​ខែមកនេះ ​ត្រូវ​គេ​និយាយ​ថា មានរាងតូច​ស្ដើង​ គួរ​ឱ្យ​ភ្ញាក់ផ្អើល ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ មុខមាត់របស់ Ariel Lin វិញ គឺពោរពេញទៅដោយភាពស្រស់ស្រាយរស់រវើក និងក្មេងជាងវ័យ ដូចពេលដែលនាងបានបង្ហាញខ្លួនដំបូងៗ ដែលធ្វើឲ្យគ្រប់គ្នាស្ទើរតែមិនជឿថា បច្ចុប្បន្ននេះ នាងមានអាយុ ៣៩ ឆ្នាំទៅហើយ។ ម៉្យាងវិញទៀត នាងក៏បានចែករំលែកថា ខ្លួនបានឡើងទម្ងន់ពី ១០ ទៅ ១១ គីឡូ អំឡុងពេលមានផ្ទៃពោះ ហើយឥឡូវនេះ នាងនៅតែត្រូវសម្រក ២ គីឡូក្រាមទៀត ដើម្បីត្រឡប់ទៅមានសភាពដើមវិញ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ariel Lin​ 
 Ariel Lin​ 
សម្រស់ Ariel Lin​ ក្រោយសម្រាលកូន
សម្រស់ Ariel Lin​ ក្រោយសម្រាលកូន
សម្រស់ Ariel Lin​ ក្រោយសម្រាលកូន
សម្រស់ Ariel Lin​ ក្រោយសម្រាលកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]