តៃវ៉ាន់៖ បន្ទាប់ពីមានដំណឹងលែងលះ ផ្អើលអស់អ្នកសារព័ត៌មាន បានធ្វើឲ្យមហាជនជាច្រើន កាន់តែតាមដានយ៉ាងកៀកកិតទៅលើ ជីវិតរស់នៅ​ និងទំនាក់ទំនង រវាង តារាស្រី Barbie Hsu និងអតីតស្វាមី លោក Wang Xiaofei

យ៉ាងណាមិញ ថ្មីៗនេះ ក្រោយពីបានលែងលះគ្នាទៅហើយ អតីតស្វាមី តារាស្រីរូបនេះ បែរជាត្រូវបានគេចាប់យករូបភាព នៅឯផ្សារទំនើប តែម្នាក់ឯង មើលទៅជាកណ្ដោចកណ្ដែងណាស់ ខណៈពេលដែល តារាស្រី Barbie Hsu បែរជាមានដំណឹងលេចឭ ចូលរួមកម្មវិធីឡើងសប្បាយរីករាយ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីមុននេះ អ្នកយកព័ត៌មានក៏បានបង្ហើបទៀតថា ពួកគេបានចាប់យកនូវរូបភាពរបស់តារាស្រី Barbie Hsu ដែលកំពុងតែញ៉ាំអាហារនៅក្នុងហាងមួយ ដែលមើលទៅនាងបង្ហាញទឹកមុខ កាយវិការយ៉ាងស្រស់ស្រាយ បើទោះបីជាកំពុងតែមានរឿងរ៉ាវលែងលះគ្នា ក៏មិនបានបំផ្លាញអារម្មណ៍ដ៏ល្អមួយនេះបានដែរ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង​អតីតស្វាមី
Barbie Hsu និង​អតីតស្វាមី
អតីតស្វាមី Barbie Hsu ក្រោយលែងលះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]