ភ្នំពេញ៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវ​បានទទួលស្គាល់​ថា ជា​ក្រុម​ហ៊ុន​​ដែលបាន​ចូលរួមចំណែកដ៏​ធំ​ចំពោះការ​អភិរក្ស​បរិស្ថាន​​​​​កម្ពុជា តាមរយៈ​ការ​ឈ្នះ​​​​​ពាន​រង្វាន់​​​ពី​កម្មវិធី Cambodia Eurocham CSR Awards 2021 ដ៏​មាន​កិត្យានុភាព​។

ក្រុមហ៊ុន HEINEKEN Cambodia បាន​ឈ្នះ​ក្រុមហ៊ុន​​ក្នុង​​ស្រុកដែល​ចូលរួម​ប្រកួត​ប្រជែង​​​​ផ្សេង​ទៀត​​ ដើម្បីទទួល​បាន​​ពាន​រង្វាន់​ផ្នែកបរិស្ថាន​ Eurocham CSR Environmental Award ដែល​ក្នុង​ប្រភេទ​ពាន​រង្វាន់នេះ​ មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ជាច្រើន ​​រួមទាំង​សណ្ឋាគារ Sofitel និង​ក្រុមហ៊ុន Total Energies ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់

ក្រុមហ៊ុន​ HEINEKEN Cambodia ក៏​ជា​បេក្ខភាពមួយ​​​​ក្នុងការ​​​​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​​​ក្នុង​ប្រភេទ CSR Project និង CSR Busines ​នៅក្នុង​កម្ម​​វិធី​ពាន​រង្វាន់ ​ Eurocham Cambodia CSR Awards នេះ​ផងដែរ។ ពាន​រង្វាន់ទាំង​នេះ​​ បា​នទទួល​ស្គាល់​​​ក្រុមហ៊ុន​​ដែលមានមូលដ្ឋាននៅ​​កម្ពុជា ​​ដោយ​សារ​ការ​ចូលរួមចំណែក​របស់​ក្រុមហ៊ុនទាំង​នោះ​ចំពោះ​សង្គម​ជាតិ និងបរិស្ថាន​តាម​រយៈ​គំនិត​ផ្តួច​​ផ្តើម​​ទំនួល​ខុស​ត្រូវសង្គមរបស់​​ពួកគេ។

  លោកស្រី Anne Ollivier

នៅក្នុង​ពេល​ទទួល​ពាន​រង្វាន់ លោកស្រី Anne Ollivier នាយក​​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងថា៖

ប្រសាសន៍លោកស្រី Anne Ollivier 

ពាន​រង្វាន់ Eurocham CSR Awards មាន​ប្រភេទ​ CSR Business Award ប្រភេទ​ CSR Project Award ប្រភេទ ​CSR Environmental Award និងប្រភេទ​ CSR Sustainable​​​ Production Award។ ពិធី​ប្រកាស​អ្នក​ឈ្នះ និង​ប្រគល់​ពាន​រង្វាន់​ទាំង​នេះ​ត្រូវ​បាន​ប្រារព្វ​ធ្វើឡើង​ ក្រោម​អធិបតី​ភាព​របស់​ ឯក​ឧត្តម​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯក​ឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក​ជំទាវ Carmen Moreno ឯក​អគ្គរដ្ឋ​ទូត​សហ​ភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក Tassilo Brinzer ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។

អ្នកឈ្នះ​ពាន​រង្វាន់​ក្នុង​ប្រភេទ​នីមួយៗ ​ត្រូវបានជ្រើស​រើស​​ដោយ​​​គណៈកម្មការ​ឯករាជ្យ​ដែល​មាន​សមាជិក ១២​នាក់​ ​ដែល​ទទួលបានការ​គោរព និងមានបទ​ពិសោធការងារច្រើន​ឆ្នាំ។ សមាជិក​គណៈ​កម្មការ​ទាំង​នេះ​ មក​ពី​​​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ និង​វិស័យ​អប់រំ។

  កម្មវិធី Cambodia Eurocham CSR Awards 2021

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្ន​មាន​បុគ្គលិក​ជិត ៧០០​នាក់​ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ១២០,០០០​​ នាក់ ដែល​ប្រកប​ការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោល​គឺ​ រាប់​ចាប់​ពី​កសិករ​ដាំដុះ​​ស្រូវ រហូត​ដល់​អាជីវករ​លក់​ដូរ​ភេសជ្ជៈនៅ​តាម​ហាង​នានា។

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ​ផលិត​ស្រាបៀរ​ចំនួន ៥ម៉ាក​ ក្នុង​ប្រទេស​កម្ពុជា ដោយ​គោរព​​តាម​បទដ្ឋាន​​គុណភាព​ខ្ពស់បំផុត ដែល​បម្រើ​ជូនអតិថិជន​នូវ​​គ្រប់​រសជាតិ។ ផលិត​ចេញពី​គ្រឿង​ផ្សំ​ធម្មជាតិ ១០០% ពីរោងចក្រ​ក្នុងស្រុក ផលិតផល​ស្រាបៀរ​របស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅ​កម្ពុជា ​រួមមាន​ស្រាបៀរ Heineken ​ស្រាបៀរ ABC ​ស្រាបៀរ Tiger ​និង​ Tiger Crystal ស្រាបៀរ Anchor និង Anchor White ​ និង​​ស្រាបៀរ Gold Crown៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]