សៀមរាប៖ នាពេលថ្មីៗនេះ ប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន កំពុងតែស្ថិតក្នុងការជួសជុលវិញ ដោយភ្ញៀវទេសចរអាចទស្សនា ជាន់ទី២ និងទី២ ក្នុងពេលកំណត់ផងដែរ។

ដោយឡែក អាជ្ញាធរជាតិអប្សរា បានធ្វើការបិទប្រាង្គកណ្ដាលនៃប្រាសាទបាយ័នសិន ដើម្បីរៀបចំជួសជួលប្រាសាទឡើងវិញ ប៉ុន្តែ រៀបចំឱ្យភ្ញៀវទេសចរអាចចូលទស្សនាជាន់ទី១ និងជាន់ទី២ តាម៣ជម្រើសផ្សេងៗគ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជម្រើសទី១ រយៈពេលខ្លី (៥៥នាទី)
ជម្រើសទី២ រយៈពេលមធ្យម (១ម៉ោង ១៥នាទី)
ជម្រើស៣ រយៈពេលវែង (១ម៉ោង ៤៥នាទី)។

យ៉ាងណាមិញ ជម្រើសនិមួយៗ ទេសចរសុទ្ធតែបានចូលទស្សនាផ្នែកសំខាន់ៗ ដូចជាផ្ទាំងចំលាក់សាច់រឿង និងកន្លែងផ្សេងទៀត ដែលពុំធ្លាប់បានចូលទស្សនាទូលំទូលាយកាលពីមុន និងកន្លែងថតរូបស្អាតៗជាដើម។

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាជ្រាបជាដំណឹងផងដែរ៕

សូមចូលអានសេចក្តីលម្អិតរបស់អាជ្ញាធរជាតិអប្សរានៅខាងក្រោម៖

សេចក្តីលម្អិតរបស់អាជ្ញាធរជាតិអប្សរា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]