អាហ្រ្វិកខាងត្បូង៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Indian Express បានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូងបានរកឃើញមេរោគនៃជំងឺកូវីដ ១៩ ទម្រង់ថ្មីមួយប្រភេទទៀត ដែលអាចចម្លងបានលឿនជាងមេរោគបំប្លែងខ្លួនប្រភេទ Delta ទៅទៀត។

ផ្អែកតាមក្រុមអ្នកវិទ្យាសាស្រ្តអាហ្រ្វិកខាងត្បូងបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកាម្សិលមិញនេះ បានបញ្ជាក់ថា មេរោគថ្មីនេះមានលេខសម្គាល់ B.1.1.529 អាចធ្វើការផ្លាស់ប្តូរខ្លួនបានយ៉ាងតិចចំនួន ១០ដង ខណៈមេរោគបំប្លែងខ្លួនប្រភេទDelta អាចធ្វើបានតែ២ដង និងមេរោគបំប្លែងខ្លួនប្រភេទ Beta អាចធ្វើបាន៣ដងតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាជនកម្ពុជាទាំងអស់មេត្តាជ្រាបជាព័ត៌មាន ព្រមទាំងបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់នៅក្នុងរដូវកាលរដូវរំហើយ ដែលកម្ពុជានិងចុះត្រជាក់នាពេលខាងមុខ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងរោគកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]