ដឹងហើយ អារឿងផាត់មុខ លាបម្សៅពេលចេញទៅក្រៅ ជាជំនាញស្រីៗ។ ស្រីៗគ្នាយើងមួយណាមិនចង់ស្អាត មើលទៅ Cute ប៉ុន្តែពេលខ្លះ ក៏មិនគួរផាត់មុខ លាបម្សៅដែរ ពិសេសពេលហាត់ប្រាណ ព្រោះអាចបង្កផលប៉ះពាល់ច្រើនលើស្បែកមុខយើង។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុ មិនគួរ Makeup ពេលហាត់ប្រាណ ពិសេសកំពុងរត់ហាត់ប្រាណឲ្យគ្នាយើងបានដឹង។
១- Makeup ពេលហាត់ប្រាណ ធ្វើឲ្យស្បែកមិនអាចបញ្ចេញញើស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលយើងកំពុងហាត់ប្រាណ ប្រតិកម្មរាងកាយ នឹងបញ្ចេញកម្ដៅ ហើយរន្ធញើសចាប់ផ្ដើមដំណើរការ ទៅជាបែកញើសបញ្ចេញកាកសំណល់ ឬជាតិពុលចេញពីរាងកាយ។ ប៉ុន្តែបើមានស្រទាប់ក្រែម ឬម្សៅលើផ្ទៃមុខ នឹងក្លាយជារបាំងមួយ មិនអាចឲ្យរន្ធញើសបំពេញមុខងារពេញលេញបាន។ Makeup បង្កផលវិបាកលើស្បែកមុខ មិនអាចដកដង្ហើមបាន នាំឲ្យមានបញ្ហាកើនតមុន ជាំមុខ ឬរលាកស្បែកជាដើម។ ហេតុនេះ បើពិតជាចង់ផាត់មុខ លាបម្សៅពេលកំពុងហាត់ប្រាណ គួរជ្រើសរើសវិធី Makeup គ្មានជាតិប្រេង និងប្រើប្រភេទម៉ាស្ការ៉ាទឹក (Water-proof-mascara) ឬម៉ាស្ការ៉ាស៊ីលីកូន (Silicone-based mascara)។
២- អ្វីយើងគួរដឹងរឿង Makeup ពេលកំពុងរត់ហាត់ប្រាណ
ចាំថា កាលណាចាប់ផ្ដើមរត់ រាងកាយយើង នឹងបញ្ចេញញើសច្រើនជាងធម្មតា។ ដូច្នេះ ក្រៅពីគ្រឿងសម្អាងគ្មានជាតិប្រេង ដូចបានលើកឡើងខាងលើ ត្រូវរក្សាផ្ទៃមុខឲ្យបានស្អាត។ អាចប្រើកន្សែងពោះគោស្អាត សម្រាប់ជូតមុខ អំឡុងពេលកំពុងរត់។ ជាតិពុលចេញពីរាងកាយ ផ្សំនឹងជាតិប្រេងកកស្ទះ កោសិកាងាប់ ឬធូលីជាប់ជាមួយក្រែមលើផ្ទៃមុខ សុទ្ធតែងាយបង្កបរិយាកាសអំណោយផលចំពោះពពួកមេរោគ ឬបាក់តេរីផ្សេងៗ មកទំលើផ្ទៃមុខយើង។ ហេតុនេះ បន្ទាប់ពីរត់ហាត់ប្រាណរួច ប្រញាប់សម្អាតមុខឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
អំឡុងពេលរដូវក្ដៅ បើយើងរត់ពេលព្រឹក ទាំងគ្មានអ្វីលើមុខ យើងក៏អាចបង្កមានបញ្ហាដល់ស្បែក ដោយសារតែពន្លឺព្រះអាទិត្យដូចគ្នា។ ដូច្នេះគួរប្រើលេការពារកម្ដៅថ្ងៃ ពិតជាប្រសិទ្ធភាព អាចជួយយើងបាន។ ត្រូវចាំថា ពេលរត់រន្ធញើសយើងនឹងរីកធំ ហើយញើសហូរចេញមកក្រៅបញ្ចេញជាតិពុល និងកាកសំណល់ពីរាងកាយ ហេតុនេះ សូមទិញផលិតផលគ្រឿងសម្អាងណា សមស្របជាមួយបរិយាកាសហាត់ប្រាណតាមដងផ្លូវ ឬធ្វើការងារ ខាងក្រៅជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]