ក្រុងព្រះសីហនុ៖ ស្ថិតនៅឆ្ងាយប៉ុន្មានពីដើមឈើចាំស្នេហ៍ ដែលជាដើមឈើនៅចំទ្រូងផ្លូវនៃវិថីជំទាវម៉ៅ រមណីយដ្ឋានមួយថ្មី ដែលគេស្គាល់ឈ្មោះថា សិលាបណ្តាសា បានសាងភាពភ្ញាក់ផ្អើល និងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ទៅកម្សាន្ត និងថតរូប ដោយសារតែភាពប្លែក និងឈ្មោះចម្លែក កម្របានឃើញនៅកម្ពុជា។
យ៉ាងណាមិញ ចំណែកឯទេសភាពនៅក្នុងរមណីយដ្ឋានសិលាបណ្តាសានេះវិញ គឺឃើញថាមានទិដ្ឋភាពស្រស់ស្អាត មានស្មៅពណ៌បៃតងស្រស់ និងដុំថ្មធំៗចំនួន៣ដុំ ដោតសុីគ្នា អមដោយព្រៃឈើព័ទ្ធជុំវិញ ដែលបង្កជាបរិយាកាសស្រស់ស្រាយ និងរំសាយអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរកម្សាន្តទៅតំបន់នោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរកត់សម្គាល់ផងដែលថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានកែប្រែមុខមាត់ និងប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ធំ និងមមាញឹកមួយ ក្រោយឃើញមានការសាងសង់នៅផ្លូវគមនាគមន៍ថ្មីៗ រួមទាំងមានអាគារខ្ពស់ៗជាច្រើនថែមទៀតផង៕
ចង់ឃើញថាតើ រមណីយដ្ឋានថ្មីនេះ ប្លែក និងមានភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]