ភ្នំពេញ៖ នាពេលថ្មីៗនេះ បន្ទាប់ពីក្រសួងទេសចរណ៍ជូនដំណឹងអោយរដ្ឋបាលរាជធានីខេត្ត ត្រៀមរៀបចំបើកដំណើរអាជីវកម្មខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល ឌីស្កូតែកឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅពេលមានម្ចាស់អាជីវកម្មទាំងអស់ បានរៀបចំទីតាំងរួចរាល់ ដើម្បីត្រៀមបើកដំណើរវិញ ក្រោមការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP ។
ដោយឡែក បើតាមតំណាងម្ចាស់អាជីវកម្ម Millionaire បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងបីប្រភេទរបស់លោក ក៏ដូច មូលដ្ឋានអាជីវកម្មទេសចរណ៍នានាទៀត នៅក្នុងរាជធានីភ្នំពេញ ត្រូវបានថ្នាក់ដឹកនាំមន្ត្រីជំនាញទេសចរណ៍រាជធានីចុះត្រួតពិនិត្យដើម្បីត្រៀមបើកឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតំណាងអាជីវកម្មទេសចរណ៍រូបនេះ បន្តថា ជារួមយើងមានការអរគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាខ្លាំង ដែលប្រកាសឱ្យម្ចាស់អាជីវកម្មដែលមានហានីភ័យខ្ពស់ រៀបចំទីតាំងត្រៀមខ្លួនបើកឡើងវិញ ខណៈបណ្តាអាជីវកម្មទាំងនោះរួមមាន ខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល ឌីស្កូតែកជាដើម រងការបិទជិត២ឆ្នាំកន្លងមកនេះ។
បើតាមលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា នៅពេលថ្មីៗរដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មបៀហ្គាឌិន ខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ហើយមានបណ្តាម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះប្រមាណជាង១០០ទីតាំងគឺបានដឹង និងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីវិធានសុវត្តិភាពស្របតាមនីតិវិធីស្តង់ដារអប្បបរមា(SOP) ស្របតាមគន្លងប្រក្រតីភាពថ្មី ត្រៀមបើកក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ម៉ម វាសនា បន្តថា អនុវត្តតាមសេចក្តីណែនាំក្រសួងទេសចរណ៍ផង និងរដ្ឋបាលរាជធានីភ្នំពេញផង នៅពេលនេះ យើងបន្តចុះវាយតំលៃទីតាំងអាជីវកម្មដែលបានត្រៀមបើកមួយចំនួនហើយ។
យ៉ាងណាមិញ តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថាក្រោយការចុះត្រួតពិនិត្យសម្រេចអនុញ្ញាតអោយបើកឡើងវិញនេះដែរ គ្រប់រដ្ឋបាលរាជធានីខេត្តត្រូវរៀបចំយន្តការបន្តត្រួតពិនិត្យតាមដានបន្ថែមទៀតអោយបានហ្មត់ចត់លើការអនុវតវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាSOP សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ហើយក្នុងករណីម្ចាស់អាជីវកម្មទាំងនោះមិនបានអនុវត្តត្រឹមត្រូវតាមវិធាន និងនីតិវិធី SOP នេះទេ រដ្ឋបាលរាជធានីខេត្តត្រូវចាត់វិធានការនានា បន្ថែមតម្រូវអោយបិទអាជីវកម្ម និងត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់៕
ប្រភព៖ BTV
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]