រាជធានីភ្នំពេញ៖ អ្វីដែលអតិថិជនរបស់ PIIK MALL ទន្ទឹងរង់ចាំបានមកដល់ហើយ ជាមួយនឹងការចូលរួមជាកិត្តិយសជាទូតសុច្ឆនៈរបស់ PIIK MALL ពីសំណាក់តារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជា គឺកញ្ញា រ៉េត ស៊ូហ្សាណា។ កញ្ញា រ៉េត ស៊ូហ្សាណា នឹងក្លាយជាទូតសុច្ឆនៈដំបូងបង្អស់របស់ PIIK MALL ដែលជាកម្មវិធីលក់ និងទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិចដ៏សម្បូរបែបបំផុតក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏ឈានមុខ និងមានតែមួយគ្មានពីរ PIIK MALL បានក្លាយជាទម្រង់នៃការលក់និងទិញទំនិញនៃអ្នកជំនួញឬម្ចាស់អាជីវកម្ម និងអតិថិជនរបស់ខ្លួន លើទំនិញរាប់ម៉ឺនមុខរាប់តាំងពីសម្ភារៈប្រាស់ក្នុងផ្ទះ គ្រឿងទេស អាហារកំប៉ុង ភេសជ្ជៈ បន្លែសរីរាង្គ គ្រឿងសំអាង សម្លៀកបំពាក់ សម្ភារៈទារក និងកុមារ សម្ភារៈកីឡា និងឧបករណ៍អេឡិចត្រូនិចជាដើម។
អ្វីដែលធ្វើឲ្យអតិថិជននិយមគាំទ្រ PIIK MALL គឺជាគោលបំណងរបស់ PIIK MALL ក្នុងការធ្វើឲ្យជីវិតប្រជាជនកម្ពុជាកាន់តែងាយស្រួល និងមានផាសុកភាពក្នុងការលក់និងទិញទំនិញពីគ្រប់ទីកន្លែង ដែលពួកគេរស់នៅ ជាមួយនឹងដំណើរការនៃកម្មវិធីដែលសាមញ្ញ និងងាយស្រួល។
ជាមួយនឹងកម្មវិធីដ៏ទំនើបនិងចុងក្រោយបង្អស់ អតិថិជនរបស់ PIIK MALL អាចជ្រើសរើសមុខទំនិញរាប់ម៉ឺនមុខ ស្វែងរកអ្នកដឹកជញ្ជូនដែលនៅជិតពួកគេបំផុតដែលត្រូវបានតភ្ជាប់នឹងផែនទី google ធ្វើការទូទាត់មុខទំនិញប្រកបដោយសុវត្ថិភាពតាមវិធីសាស្ត្រជាច្រើនជម្រើស តាមដាន និងពិនិត្យការបញ្ជាទិញ ការវេចខ្ចប់ និងការដឹកជញ្ជូន ទទួលបានការផ្តល់ដំណឹងថ្មីៗអំពីការបញ្ចុះតម្លៃ និងអាចបញ្ជាទិញទំនិញជាច្រើនមុខពីហាងផ្សេងៗគ្នាក្នុងពេលតែមួយថែមទៀតផង។

កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហាញពីចំណាប់ដ៏រំភើប និងរីករាយរបស់ខ្លួនចំពោះការចូលរួមជាផ្នែកមួយនៃ PIIK MALL។ នាងបាននិយាយថា PIIK MALL គឺជាកម្មវិធីលក់ និងទិញទំនិញដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចរកទំនិញដែលពួកគេត្រូវការជាច្រើនមុខ។ PIIK MALL ដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ហេតុដូច្នេះហើយអតិថិជននឹងមិនចាំបាច់ព្រួយបារម្ភអំពីភាពយឺតយ៉ាងនៃការដឹកជញ្ជូននោះទេ។
នាងបានបន្តថា៖
គួរបញ្ជាក់ផងដែរថា PIIK MALL នឹងធ្វើការដាក់សម្ពោធកម្មវិធីរបស់ខ្លួនជាផ្លូវការនាពេលឆាប់ៗនេះ ជាមួយនឹងការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃលើមុខទំនិញរាប់ពាន់មុខ ដែលអតិថិជនអាចរង់ចាំតាមដាននៅលើកម្មវិធី PIIK MALL ផ្ទាល់ ឬផេកហ្វេសប៊ុក និងបណ្តាញយូធូបរបស់ Piikmall Cambodia និងទូរទស្សន៍ PNN៕
អំពី PIIK MALL
PIIK MALL គឺជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏សម្បូរបែបមួយក្នុងប្រទេសកម្ពុជា ដែលមានមុខទំនិញរាប់ម៉ឺនមុខដែលកំពុងត្រូវបានដាក់លក់ដោយម្ចាស់អជីវកម្មនិងម៉ាកផលិតផលនានា និងកំពុងត្រូវបានគាំទ្រដោយអតិថិជនពីជុំវិញប្រទេសកម្ពុជា។ ទំនិញជាច្រើនមុខរបស់ PIIK MALL បានគ្របដណ្តប់លើផលិតផលដូចជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងទេស ម្ហូបអាហារ ភេសជ្ជៈ អាហារសរីរាង្គ គ្រឿងសំអាង សម្លៀកបំពាក់ សម្ភារៈកីឡា ឧបករណ៍អេឡិចត្រូនិចជាដើម។ ល។ PIIK MALL បានចាត់ទុកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចជាស្នូលនៃអជីវកម្មរបស់ខ្លួន។ ជាមួយនឹងការដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោលបំណងនៃអជីវកម្មរបស់ PIIK MALL គឺការផ្តល់ភាពងាយស្រួលនិងផាសុកភាពដល់ការរស់នៅរបស់ប្រជាជនកម្ពុជា។
ទំនាក់ទំនងសារព័ត៌មាន
Sreynich Leng
MSA Marketing Solutions Asia
[email protected] +(855) 86 216 520
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]