រាជធានីភ្នំពេញ៖ ពេលនេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីចាប់ខ្លួនយុវជនម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយលើ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។ នេះបើតាមការបញ្ជាក់របស់លោកប្រាប់សារព័ត៍មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា ការចេញបញ្ជាពីសំណាក់នាយឧត្តមសេនីយ៍ នេត សាវឿន នេះ ធ្វើឡើង ក្រោយពីបែកធ្លាយវីដេអូមួយ ដែលបុរសម្នាក់ បង្ហាញនូវកាយវិការច្រង៉ែងច្រង៉ាងគំរាមវាយ និងប្រើសំដីមាក់ងាយលើសមត្ថកិច្ច ដែលកំពុងតែបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ នៅទីតាំងគោលដៅស្ពានអាកាសស្ទឹងមានជ័យ។ តែយ៉ាងណា អត្តសញ្ញាណរបស់បុរសខាងលើ មិនទាន់ត្រូវបានគេស្គាល់នៅឡើយទេ តែបុរសខាងលើនេះ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda NEX ពាក់ផ្លាកលេខភ្នំពេញ1BG-5792 បានប៉ះអ្នកធ្វើដំណើរតាមដងផ្លូវ ជាមួយគ្នា ហើយជិះបកបញ្ច្រាសនៅក្រោមស្ពាន ពេលនោះសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅកន្លែងនោះ បានចេញឃាត់តែម្ដង។ ក្នុងនោះ បើមើលទៅលើ ម៉ូតូរបស់បុរសម្នាក់នេះ មិនមានកញ្ចក់មើលក្រោយនោះទេ ដែលនេះក៏ចាត់ទុកថា ល្មើសច្បាប់មួយករណីបាត់ទៅហើយ។
តែយ៉ាងណា ក្រោយពេលត្រូវសមត្ថកិច្ចឃាត់ បុរសម្នាក់នោះ មិនព្រមសហការជាមួយសមត្ថកិច្ចអនុវត្តច្បាប់ឡើយ ហើយបែរជាបញ្ចេញចរិតច្រង៉ែងច្រង៉ាង មកលើសមត្ថកិច្ច ថែមទាំងប្រើពាក្យមិនគួរគប្បី និងគំរាមដកសក្តិសមត្ថកិច្ចថែមទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]