អង់គ្លេស៖ ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ (២៥ វិច្ឆិកា) បាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះមេរោគឆ្លងដែលត្រូវបានកំណត់អត្តសញ្ញាណថ្មីដែលកំពុងរីករាលដាលនៅអាហ្រ្វិកខាងត្បូង ដែលអាចធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពតិច។

ជាក់ស្តែង ដំណឹងការមិនប្រក្រតីដែលបានធ្វើឡើងនៅទូទាំងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត មានការភ័យខ្លាចយ៉ាងខ្លាំង ដែលទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបាននិយាយថា វ៉ារ្យ៉ង់ថ្មីនេះ ហៅថា «B.1.1.529» ដោយមានប្រូតេអ៊ីន ភាពធន់ដែលខុសគ្នាយ៉ាងខ្លាំង ទៅនឹងមេរោគដំបូងដែលវ៉ាក់សាំងបានរកឃើញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារួមមក បច្ចុប្បន្ននេះ មន្ត្រីកំពុងតែ បានកំណត់ការស្រាវជ្រាវជាបន្ទាន់កំពុងដំណើរការដើម្បីស្វែងយល់បន្ថែមអំពីភាពងាយឆ្លង ភាពធ្ងន់ធ្ងរ និងភាពងាយទទួលថ្នាំវ៉ាក់សាំង ក៏ដូចជាបានហាម​ឃាត់ការធ្វើដំណើរទាំងអស់ពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសក្នុងទ្វីបអាហ្វ្រិកខាងត្បូងចំនួន ៥ផ្សេងទៀត ដើម្បីបង្ការទុកមុន នៃវីរុសបំប្លែងថ្មីនេះ៕

ប្រភព៖ CNA

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]