ភ្នំពេញ៖ ដូចដែលបានប្រកាសកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន នឹងរៀបចំកម្មវិធីដែលពុំធ្លាប់មានពីមុនមកនោះគឺ Orkide Flash Sales ហើយកម្មវិធីនេះដែរ ឃើញថាមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនដែលអញ្ជើញមកចូលរួមកម្មវិធិនៅការិយាល័យលក់ផ្ទាល់របស់គម្រោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធី Orkide Flash Sales នេះដែរ មានការបើកលក់ផ្ទះប្រកបអាជីវកម្មប្រភេទ The Prestige ដែលជាម៉ូតផ្ទះអឺរ៉ុប បែបក្លាហ្សិក ចំនួន២ប្រភេទគឺ The Prestige A ទំហំ 6m x 18m មាន៥បន្ទប់គេង និង ៦បន្ទប់ទឹក និង The Prestige C ដែលមានទំហំផ្ទះ 4.20m x 18m មាន៤បន្ទប់គេង និង ៥បន្ទប់ទឹក ។
លក្ខណៈពិសេសនៃផ្ទះអាជីវកម្ម The Prestige ទាំង២ប្រភេទនេះដែរ គឺស្ថិតនៅលើផ្លូវរដ្ឋទំហំ ២០ម ដែលតភ្ជាប់ពីទីក្រុងរណប OCIC ទៅដល់គម្រោងគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលរួមមានពហុកីឡាដ្ឋានជាតិ មរតក តេជោ និងវិមានឈ្នះឈ្នះ សួនសត្វសាហ្វារី និងសួនទឹកហ្គាឌិនស៊ីធី ដែលជាទីតាំងដល់ល្អបំផុតសម្រាប់ការប្រកបរបរអាជីវកម្ម និងការរស់នៅ ដោយសារស្ថិតនៅអមសងសងទន្លេសាប និងទន្លេមេគង្គផ្ទាល់តែម្តង។
កម្មវិធីមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៧ និង២៨ ខែវិច្ឆិកា ហើយក្រុមហ៊ុនក៏មានជាការប្រ៉ូម៉ូសិនពិសេស ពុំធ្លាប់មានពីមុនមក គឺអតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១២% ជាមួយនឹងការចាប់រង្វាន់ផ្សេងៗ និងឱកាសទទួលបានទឹកប្រាក់ត្រឡប់មកវិញចាប់ពី ១ពាន់ដុល្លារ រហូតដល់ការបញ្ចុះតម្លៃ ១%បន្ថែមទៀត សរុបជាទឹកប្រាក់លោកអ្នកអាចមានឱកាសចំណេញរហូតដល់ ៧៨,០០០ដុល្លារ ភ្លាមៗ ទាំងនេះពិតជាកម្មវិធីដែលពុំធ្លាប់មានពីមុនមករបស់ក្រុមហ៊ុនអ័រគីដេ។
ដូច្នេះកុំអោយឱកាសដ៏វិសេសវិសាលនេះកន្លងផុតទៅឱ្យសោះ សូមប្រញាប់មកសាកសួរព័ត៌មាន និងចូលរួមកម្មវិធីរបស់យើងនៅការិយាល័យលក់ដល់មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ពីស្ពានជ្រោយចង្វារ៧គ.ម រួចបត់ឆ្វេងតាមស្តុបអ័រគីដេ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 093 73 3333 - 095 277 277 - 085 388 388 - 076 879 9999 និងគេហទំព័រហ្វេសប៊ុកផេក https://www.facebook.com/orkide.development៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]