សិង្ហបុរី៖ គិតមកទល់ពេលនេះ មានរយៈប្រហែល៥ខែហើយ ក្រោយពីនាងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ ស្ត្រីដែលរងរបួសរលាកធ្ងន់ធ្ងរ ខណៈពេលដែលព្យាយាមជួយសង្គ្រោះគូដណ្តឹងរបស់នាងឱ្យរួចផុតពីការផ្ទុះរថយន្ត នឹងត្រូវទទួលការវះកាត់។
នៅក្នុងសារមួយទៅកាន់កាសែត The Straits Times នៅល្ងាចថ្ងៃព្រហស្បតិ៍ (២៥ វិច្ឆិកា) កញ្ញា Raybe Oh Siew Huey វ័យ ២៦ ឆ្នាំ បានឱ្យដឹងថា នាងបានត្រលប់ទៅមន្ទីរពេទ្យ Singapore General Hospital (SGH) ដើម្បីទទួលការវះកាត់ ហើយនឹងត្រូវទទួលការថែទាំ រយៈពេលមួយខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នាងក៏បានបង្ហោះការអាប់ដេតនៅលើ Instagram ដោយអរគុណអ្នកគ្រប់គ្នាសម្រាប់សារជូនពររបស់ពួកគេ។កញ្ញា OhSiew Huey ដែលជាអតីតអ្នកបម្រើការលើយន្តហោះ និងជាអ្នកសំដែងកម្មវិធី Getai បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដល់ទៅ 80 ភាគរយនៃរាងកាយរបស់នាង ខណៈដែលព្យាយាមជួយសង្គ្រោះគូដណ្តឹងគឺលោក Jonathan Long វ័យ 29 ឆ្នាំ និងមិត្តភក្តិចំនួន 4 នាក់ ចេញពីរថយន្តដែលកំពុងឆេះ បន្ទាប់ពីវាបានបុកទម្លុះទៅក្នុងហាងមួយ ក្នុង Tanjong Pagar នៅម៉ោងប្រហែល 5.40 ព្រឹក ថ្ងៃទី 13 ខែកុម្ភៈ។
លោក Long ដែលជាអ្នកបើកបរ និងមនុស្ស៤នាក់ទៀតនៅក្នុងរថយន្តនោះ គឺលោក Eugene Yap អាយុ ២៩ឆ្នាំ; លោក Elvin Tan Yong Hao អាយុ 28 ឆ្នាំ; លោក Wilson Teo Qi Xiang អាយុ 26 ឆ្នាំ; និងលោក Gary Wong Hong Chieh អាយុ 29 ឆ្នាំ - បានស្លា.ប់នៅក្នុងគ្រោះថ្នាក់នេះ។
សូមបញ្ជាក់ថា នាងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ កាលពីខែមិថុនា ហើយថ្មីៗនេះបានបង្ហោះរូបខ្លួនឯង និងលោក Long ដែលមានរាងបេះដូងនៅលើគណនី Instagram របស់នាង៕
ប្រភព៖ The Strait Times
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]