តារាកម្សាន្ត៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច មហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយម និងតាមដានព័ត៌មានតារាថៃ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលតារាសម្តែងស្រីជួរមុខ លំដាប់ប្រទេស តួឯកស្រីឆ្នើមក្នុងរឿងបុព្វសន្និវាស កញ្ញា Bella ranee និងលោក Weir sukollawat បានប្រកាសចែកផ្លូវគ្នា ក្រោយកសាងទំនាក់ទំនងស្នេហាជាសង្សារអស់រយ:ពេលជាង៩ឆ្នាំ។
យ៉ាងណាមិញ ជាការគួរឲ្យកត់សម្គាល់មុនធ្លាយរឿងបែកគ្នារវាងតារាប្រុសស្រីថៃជួរមុខទាំងពីរនេះ កញ្ញា Bella Ranee ក៏បានបង្ហោះសារនៅក្នុងគណនី Instagram ដោយបានបង្ហាញនូវទិដ្ឋភាពស្រុកកំណើតអ្នកម្តាយរបស់ខ្លួន អមដោយពាក្យពេចន៍ប៉ុន្មានម៉ាត់ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា យោងតាមការបង្ហោះរបស់គេហទំព័រប៉ុស្តិ៍លេខ១ថៃ បានឲ្យដឹងថា ការបែកបាក់គ្នារវាងតារាប្រុសស្រីទាំងពីរនេះ គឺផ្តើមចេញពីការរស់នៅ និងទំនាក់ទំនងមិនចុះសម្រុងគ្នា មិនមែនជាប់ពាក់ព័ន្ធនឹងអ្នកទី៣ឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]