រាជធានីភ្នំពេញ ៖ តារាប្រុសមាឌធំ លោក សន ពិសិដ្ឋ ជាតារាសម្តែងប្រុសល្បីឈ្មោះខ្លាំង ដែលភាគច្រើន បង្ហាញវត្តមានក្នុងរឿងភាគខ្មែរជាច្រើន បើទោះបីប្រឡូកក្នុងវិស័យសិល្បៈអស់ច្រើនឆ្នាំក្តី​ តែប្រជាប្រិយភាពរបស់រូបលោក នៅតែទទួលបានសម្លេងគាំទ្រ ខណៈតារាប្រុសរូបនេះ ត្រូវគេឯងចាប់អារម្មណ៍ខ្លាំងនឹង រូបរាងសម្បត្តិ ពោរពេញដោយសាច់ដុំកង់ៗ។

ផ្ទុយទៅវិញ កាលពីប៉ុន្មានថ្ងៃមុននេះ តារាប្រុសរូបនេះ បានផ្ទុះរឿងអាស្រូវលួចមានទំនាក់ទំនងនឹង បវរកញ្ញាMiss World ២០២១ ដែលរឿងហេតុនេះ ត្រូវបែកធ្លាយចេញពីមាត់អតីតមិត្តស្រី កញ្ញា ម៉ានីតា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើបកត្រឡប់មក ស្តាប់ការបកស្រាយរបស់ តារាប្រុស សន ពិសិដ្ឋ វិញ រូបលោកបានបញ្ជាក់ថា ទំនាក់ទំនងរូបលោកនិង កញ្ញា ម៉ានីតា ត្រូវបានបញ្ចប់គ្នារួចរាល់ហើយ ម្យ៉ាងទៀត ចំណងអ្នកទាំងពីរ អាចនិយាយត្រឹមជា អ្នកសេពគប់គ្នា មិនមែនជាស្វាមីភរិយាឡើយ ដូច្នេះ រូបនាងគ្មានសិទិ្ធបង្ហោះរូបលោក ហើយបង្ហោះសរសេរពាក្យដៀមដាមនោះឡើយ។

ជាមួយគ្នានេះ តារាប្រុស សន ពិសិដ្ឋ មិនបានច្រានចោលដំណឹងនេះដែរ ដោយរូបលោកបញ្ជាក់ថា កំពុងមានទំនាក់ទំនងនឹងអ្នកក្រោយនេះមែន ព្រោះតែមានបញ្ហាកូវីដ បើមិនដូច្នោះទេ រូបលោកនិងបវរកញ្ញាMiss World 2021 នឹងចូលរោងភ្ជាប់ពាក្យបាត់ទៅហើយ ព្រោះបច្ចុប្បន្ននេះ ចាស់ទុំដឹងឮពីសម្ព័ន្ធភាពរបស់អ្នកទាំងពីរទៅហើយ។

លើសពីនេះទៅទៀត រូបលោកបានបញ្ជាក់ថា ខ្លួនព្យាយាមស្ងប់ស្ងាត់មិនតបតអ្វីនោះឡើយ តែនេះប៉ះពាល់ដល់កិត្តិយសគូស្នេហ៍របស់រូបលោក ដែលជាបវរកញ្ញាតំណាងកម្ពុជា ជាងនេះទៅទៀត រូបលោកបង្ហើបថា បើអតីតនៅតែបន្តធ្វើរឿងនេះ រូបលោកនឹងអនុវត្តតាមផ្លូវច្បាប់ហើយ ប៉ុន្តែបច្ចុប្បន្ននេះ គូស្នេហ៍ខ្លួនបានដាក់ពាក្យប្តឹងរួចរាល់ទៅហើយ ចំណែករូបលោកគឺ នៅមិនទាន់ទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក សន ពិសិដ្ឋ
  លោក សន ពិសិដ្ឋ
  លោក សន ពិសិដ្ឋ
  លោក សន ពិសិដ្ឋ
កញ្ញា ម៉ានីតា
កញ្ញា សារី សុវត្តី Miss Word Cambodia 2021
រូបភាព
រូបភាព

ប្រភព ៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]