សេអ៊ូល៖ នៅពេលដែលបានដឹងថាក្រុមចម្រៀង BTS បានប្រកាសថាការប្រគុំតន្ត្រីផ្ទាល់លើកដំបូងរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនឹងកើតឡើងនៅសហរដ្ឋអាមេរិក អ្នកគាំទ្ររបស់ក្រុមចម្រៀងមួយនេះ មានសេចក្តិសប្បាយចិត្តជាខ្លាំង ដែលនឹងបានជួប អាយដលក្នុងដួងចិត្តរបស់ពួកគេម្តងទៀត។

យ៉ាងណាមិញ តាមប្រភពមួយបានលើកឡើងថា មានអ្នកគាំទ្រកូរ៉េមួយចំនួន បានកក់ជើងហោះហើរ និងសណ្ឋាគារភ្លាមៗ ទៅកាន់អាមេរិក ដោយបានសុំច្បាប់រត់ការភ្លាមៗតែម្តង នៃច្បាប់កូវីដ១៩ អនុញ្ញាតឱ្យពួកគេចូលរួមការប្រគុំតន្រ្តីរបស់ Idol ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតមកដល់ពេលនេះ ច្បាប់នៃការអនុញ្ញាតបានចូលជាធរមាន ទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានអនុញ្ញានិងអ្នកគាំទ្រដទៃទៀតនៃក្រុម BTS បានទទួលថ្នាំបង្ការយ៉ាងពេញលេញ អាចឃើញតារារបស់ពួកគេដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ នៅពេលដែលពួកគេបានបញ្ចប់ដំណើរទេសចរណ៍ចុងក្រោយរបស់ពួកគេពី អាមេរិកខាងជើង អឺរ៉ុប ទៅអាស៊ី។

គួរឲ្យដឹងថា ក្រុមដែលមានសមាជិក ៧ នាក់រូបនេះ នឹងរៀបចំការប្រគុំតន្ត្រី Permission to Dance on Stage ចំនួន ៤ ថ្ងៃ នៅកីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles នៅថ្ងៃទី ២៧ ដល់ ២៨ ខែវិច្ឆិកា និងថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែធ្នូ។

ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៣ មក BTS បានដឹកនាំក្រុម K-pop ទូទាំងពិភពលោកជាមួយនឹងតន្ត្រី និងក្បាច់រាំដ៏ទាក់ទាញ ក៏ដូចជាអត្ថបទចម្រៀង និងយុទ្ធនាការសង្គមដែលមានគោលបំណងផ្តល់អំណាចដល់យុវជនបម្រើជូនប្រជាជាតិ ក៏នាំមកនូវ សាងស្នាដៃជាច្រើនទៀតដល់កូរ៉េខាងត្បូងដូច្នេះដែរ៕

ប្រភព៖​ CNA

សូមទស្សនារូបភាពខាងក្រោម៖

BTS
BTS
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]