ភ្នំពេញ៖ ចាប់តាំងពីពេលកុមារី ល្អហួស បង្ហាញមុខលើបណ្ដាញសង្គម និងផ្ទុះល្បីថានាងមានមុខមាត់ដូចតារាសម្ដែងស្រីថៃលំដាប់ប្រទេស យ៉ាយ៉ា រួចមក នាងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដែលនិយមលេងបណ្ដាញសង្គម។ ពិតណាស់ ក្រៅពីមានរូបសម្ផស្សស្អាតផូរផង់ គេដឹងទៀតថាក្មេងស្រីរូបនេះ មានដុងសិល្បៈអាចសម្ដែង ច្រៀងរាំស្ទើរគ្រប់ទម្រង់ បើទោះបីនៅក្មេងវ័យក៏ពិតមែន។ 

ជាមួយគ្នានេះដែរ ស្របពេល ល្អហួស កាន់តែធំពេញវ័យ គេកាន់តែសម្លឹងឃើញពីទេពកោសល្យ និងសមត្ថភាពរបស់ក្មេងស្រីរូបនេះ ខណៈនាងអាចធ្វើរឿងគ្រប់យ៉ាងបានដូចមនុស្សពេញវ័យយ៉ាងដូច្នេះ។ ក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះ ធ្លាប់បង្ហើបប្រាប់ថា ទៅថ្ងៃអានាគតនាងមានបំណងចង់ធ្វើជាតារាK-pop ជាពិសេសនៅពេលដែលគ្រប់អាយុ នាងនឹងដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែបានឃើញសមត្ថភាពសម្ដែង ច្រៀងរាំ និងរាំរបាំរបស់ល្អហួស ប៉ុន្តែថ្មីៗនេះនាងកំពុងហ្វឹកហាត់រៀនដើរបង្ហាញម៉ូតផងដែរ។ ដោយសកម្មភាពដើរម៉ូតនៅក្នុងវីដេអូ យុវតីរូបនេះពិតជាធ្វើបានល្អ ព្រមទាំងបង្ហាញឲ្យទស្សនិកជនឃើញពីភាពជឿជាក់មិនចាញ់បវរកញ្ញាប៉ុន្មានោះទេ។ ហើយការដើររបស់នាង មានភាពរស់រវើក ជំហានដើរមួយៗត្រូវនឹងចង្វាក់ភ្លេង រីឯការបង្វិលខ្លួន និងទឹកមុខក៏បញ្ចូលអារម្មណ៍បានយ៉ាងល្អគួរឲ្យសរសើរ៕

ប្រភពវីដេអូ៖ Oliva Kong

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
vវីដេអូ ល្អហួស កំពុងរៀនដើរម៉ូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស