តាមក្បួនឱសថបុរាណចិន (TCM) អារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសុខភាពរាងកាយ។ តើអារម្មណ៍របស់យើងអាចប៉ះពាល់ដល់សរីរាង្គខាងក្នុងយ៉ាងម៉េចខ្លះ?
១. ការរំភើបខ្លាំង ឬរន្ធត់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអារម្មណ៍បែបនេះ ធ្វើឱ្យប៉ះពាល់ដល់បេះដូង ព្រោះធ្វើឱ្យបេះដូងលោតលឿនខុសប្រក្រតី ឬខុសចង្វាក់។ ពេលណាយើងកាន់តែរំភើបខ្លាំង ឬរន្ធត់ យើងអាចញ័រទ្រូង ញ័របេះដូង គេងមិនលក់ យល់សប្តិច្រើន ឬក្តៅខ្លួន។
២. សោកសៅ ឬថប់បារម្ភ
ការក្រៀមក្រំ ឬកើតទុក្ខប៉ះពាល់ដល់សួត និងធ្វើឱ្យយើងថប់ដង្ហើម តឹងទ្រូង ចាញ់អាកាសធាតុ មានបញ្ហាស្បែក គេងភ្ញាក់នៅចន្លោះម៉ោង ៣-៥ ភ្លឺជាដើម។ ពេលសួតរងផលប៉ះពាល់រយៈពេលយូរ អាចប៉ះពាល់ដល់ពោះវៀនធំ និងអាចបណ្តាលឱ្យមានបញ្ហាទល់លាមក ចុកពោះ ហើមពោះ និងរាក ជាដើម។
៣. ការខឹង
ការខឹង ឬមួម៉ៅប៉ះពាល់ដល់ថង់ទឹកប្រមាត់ និងថ្លើម។ ជាលទ្ធផលវាបណ្តាលឱ្យយើងវិលមុខ ឈឺក្បាល ខ្សោយ រមាស់ មានបញ្ហាស្បែក ប្រែប្រួលសម្ពាធឈាម ឬគេងភ្ញាក់នៅចន្លោះម៉ោង ១-៣ ភ្លឺជាដើម។
៤. ការព្រួយបារម្ភ ឬគិតច្រើន
ប៉ះពាល់ដល់មុខងារសរីរាង្គអណ្តើក និងក្រពះដែលបណ្តាលឱ្យយើងអស់កម្លាំង មិនឈ្លាន មានបញ្ហាក្នុងរំលាយអាហារ ហើមពោះ រាក និងប៉ះពាល់ដល់ការមករដូវជាដើម។
៥. ភាពភ័យខ្លាច
អារម្មណ៍ភ័យខ្លាចប៉ះពាល់ដល់តម្រងនោម និងប្លោកនោម ព្រមទាំងអាចបណ្តាលឱ្យយើងលេចនោម។ ជាលទ្ធផលយើងអាចឈឺខ្នង ខ្សោយក្រពេញលើតម្រងនោម ឆ្លងមេរោគក្នុងផ្លូវទឹកនោម នោមញឹក គេងមិនលក់ បែកញើសពេលយប់ ហ៊ឹងត្រចៀក ជ្រុះសក់ ឬស្កូវមុនអាយុ។
ដើម្បីកុំឱ្យអារម្មណ៍របស់យើងប៉ះពាល់ដល់សរីរាង្គក្នុងរាងកាយ យើងត្រូវចេះគ្រប់គ្រងអារម្មណ៍ និងបន្ធូរអារម្មណ៍។ ការតាំងសមាធិ យូហ្កា ការស្តាប់តន្រ្តី ការសម្រាកលំហែរ ការហាត់ប្រាណជាដើមអាចជួយឱ្យយើងមានអារម្មណ៍ល្អបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]