ថៃ៖ កាលពីថ្មីៗនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជាមានការមិនសប្បាយចិត្កផងដែរ គឹជាដំណឹងដ៏សោកស្ដាយ ដែលពេលនេះ ស្នេហា ៩ ឆ្នាំ របស់ Bella និង Weir បានដើរផ្លូវបញ្ចប់ បន្សល់ឋានៈត្រឹមជាបងប្អូនល្អ រាប់អានគ្នាទៅវិញ។
យ៉ាងណាមិញ ក្រោយដំណឹងមួយនេះ បានចែកចាយ មានប្រភពមួយបានទម្លាយ ដោយបានអះអាងបែបនេះថាការចែកផ្លូវគ្នានេះ មិនមែនដោយសារនរណាម្នាក់ មានអ្នកថ្មីនោះទេ ដោយគ្រាន់តែពួកគេ គិតថាការវិលមកធ្វើជាមិត្តភក្តិនឹងគ្នា វាអាចប្រសើរជាងពេលពួកគេទាក់ទងគ្នា ដោយសារតែអ្នកទាំងពីរ នៅជាមួយគ្នា មិនមានភាពសម្រុងនឹងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក្តី មុនរឿងហេតុនេះបានកើតឡើង ក៏បានលេចឬដំណឹង នៃអតីតគូស្នេហ៍របស់តារាសម្តែងប្រុស Weir កាលពី ១០មុន ដែលត្រូវបានស្គាល់ជាតារាស្រី Pancake និងគូដណ្តឹង របស់នាង បាននឹងប្រកាសចូលរោងការ នាពេលខានមុខនេះ ក្រោយពួកគេបានមើលចិត្តគ្នា បែបស្នេហាចាស់ទុំអស់រយៈពេល ១០ឆ្នាំមកហើយ។
ក្រោយពីរឿងហេតុដ៏ល្បីមួយដំណឹងល្អ មួយទៀតដំណឹងសោកសៅ ដែលបានកក្រើកក្នុងវិស័យកម្សាន្តថៃ ដែលបានកើតឡើង មុនហើយនឹងក្រោយគ្នាបន្តិច ត្រូវបានគេលើកយកមកនិយាយអំពីអារម្មណ៍របស់ តារាសម្តែងប្រុស Weir តើថាតារាប្រុសរូបនេះមានអារម្មណ៍បែបណា ដែលគូស្នេហ៍កំពុងទាក់ទងគ្នាក្បែរ ១០ ឆ្នាំមកហើយបានជាបែកគ្នា ខណៈដែរ អតីតមិត្តស្រី បែរជាចូលរោងការឆាប់ៗនាពេលខានមុខទៅវិញ។
ទៀតសោត រឿងនេះ បានធ្វើឲ្យមហាជន ជាពិសេសនោះ អ្នកនិយមលេងអ៉ឺនធឺណែត បានលើកយកមកនិយាយគ្រប់គ្នា នៃបញ្ហាស្នេហា សូម្បីសមីខ្លួន ក៏នឹកស្មានមិនដល់ ស្រលាញ់គ្នាទៅដល់ ៩ឆ្នាំ នៅតែឈានដល់ការបែកគ្នា ខណៈដែលគូស្នេហ៍ដទៃ បានដឹងដៃគ្នាចូលរោងការ បន្ទាប់ពីមើលចិត្តថ្លើមគ្នាអស់រយៈពេល ១០ ឆ្នាំមកនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]