ពិភពលោក៖ កាលពីប៉ុន្មានម៉ោងមុនបន្តិច អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាប្រភេទមេរោគដ៏ព្រួយបារម្ភ និងបានដាក់ឈ្មោះឲ្យកូវីដបម្លែងខ្លួនថ្មីនេះថា អូមីក្រុង (Omicron) នេះបើយោងតាមគេហទំព័រផ្លូវការនៃអង្គការសុខភាពពិភពលោកចេញផ្សាយនៅព្រឹកនេះ។
គួរកត់សម្គាល់ផងដែលថា កូវីដប្រភេទ អូមីក្រុង នេះវាជាប្រភេទមេរោគបំលែងថ្មី ដែលឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ដែលតាទៅទៀត(អនុភាព១០ដង) ។ ប្រភពដែលរកឃេីញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់មករកឃេីញនៅប្រទេសបុតស្វាណា , ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ , ឡេសូថូ និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ព្រមទាំងកាលពីពេលថ្មីៗនេះ បានរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង និងកំពុងរកឃេីញដែរនៅប្រទេសដទៃទៀតដូចជា អ៊ុីស្រាអែល អង់គ្លេស បែលហ្សិក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា គិតរហូតមកទល់នឹងពេលនេះអង្គការសុខភាពពិភពលោកបានរកឃេីញមេរោគបំលែងថ្មីដែលព្រួយបារម្ភចំនួន៥ប្រភេទគឺ អាល់ហ្វា បេតា ហ្កាម៉ា ដែលតា និង អូមីក្រុង ហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]