រាជធានីភ្នំពេញ៖ ពិតណាស់ មហាជនគ្រប់គ្នាជ្រាបរួមមកហើយ ទាក់ទងនឹងការផុងខ្លួន ក្នុងបំណុលវណ្ឌករហូតដល់ទៅខ្ទង់ ៥០ ម៉ឺនដុល្លារឯណោះ ខណៈពេលដែលកំពុងលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តបែបនេះ តារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងស្វាមី នាយកៃដ នៅតែរុលតែមុខ គ្មានពាក្យថាលំបាកឡើយ ព្រោះតែត្រូវសងបំណុលគេវិញ និងផ្តើមជីវិតជាថ្មី ដើម្បីគ្រួសារ។
ស្របពេលដែលតារាកំប្លែងរូបនេះ ផុងខ្លួនក្នុងជ្រោះបំណុលដ៏លើសលប់បែបនេះ មានទាំងអ្នកអាណិត និងអ្នកមិនពេញចិត្តជាន់ពន្លិចរូបនាង និងស្វាមីផងដែរ។ តែយ៉ាងណា កាលពីកន្លងមក នាងខ្ញុងក៏បានសុំអំពាវនាវ ១ ដុល្លារម្នាក់ ដើម្បីជួយដោះបំណុលរបស់នាង ក្នុងពេលនោះ ក៏មានអ្នកជួយយកអាសារតារាកំប្លែងរូបនេះ និងមានទាំងអ្នករិះគន់ជាន់ពន្លិចព្រោងព្រាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នាពេលថ្មីៗនេះ ស្រាប់តែ នាង ខ្ញុង សម្តែងការខកចិត្តនិងបាក់ទឹកចិត្តជាខ្លាំងសឹងនឹងបោះបង់ចោលការតស៊ូរបស់ខ្លួន ព្រោះតែពាក្យបន្ទោសបង្អាប់ជាន់ពន្លិចពីមនុស្សមួយចំនួនតូច។
ក្នុងនោះ នាងខ្ញុង បានសរសេររៀបរាប់ដូច្នេះថា៖
តែយ៉ាងណា ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចូលទៅខមិនចូលរួមលើកទឹកចិត្តតារាកំប្លែងរូបនេះ គ្រប់ៗគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]