រាជធានីភ្នំពេញ៖ ពិតណាស់ រឿងរ៉ាវកើតឡើងប៉ុន្មានថ្ងៃមុន ទាក់ទិននឹងយុវជនម្នាក់ជិះម៉ូតូល្មើសច្បាប់ ថែមទាំងបញ្ចេញកាយវិការច្រឡោងខាមរកវាយ​សមត្ថកិច្ច និងគំរាមដកសក្តិសមត្ថកិច្ចទៀតផង។ តែយ៉ាងណា នៅទីបំផុត បុរសខាងលើ ត្រូវបានចាប់ខ្លួនហើយ ក្រោយមានបទបញ្ជាពីសំណាក់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន បញ្ជាជាបន្ទាន់តាមចាប់បុគ្គលខាងលើ​ ព្រោះតែចរិតច្រង៉េងច្រង៉ាង ដាក់សមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរចរណ៍ នៅក្រោមស្ពានស្ទឹងមានជ័យ។

ក្នុងនោះដែរ បុគ្គលដែលប្រើកាយវិការប្រមាថលើសមត្ថកិច្ច ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបាន នៅវេលាម៉ោងជាង ១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅស្តុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ខណៈពេលដែលបុគ្គលខាងលើ កំពុងធ្វើដំណើរតាមផ្លូវ។ តាមប្រភពព័ត៍មាន បុរសរូបនេះ ឈ្មោះ យឹង វណ្ណដា វ័យ២៧ឆ្នាំ មុខរបរជាសន្តិសុខឯកជន ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ក្រោយបានដឹងថា កូនប្រុសត្រូវបានសមត្ថកិច្ច​ ចាប់ខ្លួន ដោយសារតែទង្វើររបស់ខ្លួនបែបនេះ អ្នកម្តាយរបស់បុគ្គលខាងលើ ក៏បានមកទ្រហ៊ោយំ នៅមុខសមត្ថកិច្ច ដើម្បីសុំការលើកលែងទោសលើកូនប្រុសរបស់ខ្លួន៕

ម្តាយបុគ្គលដេញវាយប្រមាថសមត្ថកិច្ច
ម្តាយបុគ្គលដេញវាយប្រមាថសមត្ថកិច្ច
បុគ្គលដេញវាយប្រមាថសមត្ថកិច្ច (អាវស)
បុគ្គលដេញវាយប្រមាថសមត្ថកិច្ច (អាវស)
បុគ្គលដេញវាយប្រមាថសមត្ថកិច្ច (កណ្តាល)
បុគ្គលដេញវាយប្រមាថសមត្ថកិច្ច (កណ្តាល)
បុគ្គលដេញវាយប្រមាថសមត្ថកិច្ច (កណ្តាល)
បុគ្គលដេញវាយប្រមាថសមត្ថកិច្ច 
បុគ្គលដេញវាយប្រមាថសមត្ថកិច្ច 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]