ថៃ៖ គូរស្នេហ៍ Prang និងលោក Tongគឺជាគូស្នេហ៍ រឹងមាំមួយគូ ដែលមានទំនាក់ទំនងស្នេហាជាង១០ឆ្នាំសម្រាប់គូស្នេហ៍តារាមួយនេះ។ ទោះបីជាអ្នកទាំងពីរធ្លាប់បែកគ្នាពីមុនមកក៏ដោយ ក៏ប៉ុន្តែនៅទីបំផុត អ្នកទាំងពីរក៏សម្រេចចិត្តវិលមកស្រលាញ់ មើលចិត្តចំពោះគ្នាម្ដងទៀត។
ជាក់ស្តែង ថ្មីៗនេះ មិត្តប្រុសដែលបានស្គាល់ជាលោក Tong បានធ្វើឱ្យ Prang Kannaran មានភ្ញាក់ផ្អើល ដោយលុតជង្គង់សុំរៀបការយ៉ាងផ្អែមល្ហែម លើអគារខ្ពស់មួយ នៅទីក្រុងញូវយ៉ក ក្នុងអាកាសធាតុដ៏ត្រជាក់ នៅលើទឹកដីសហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ក្នុងទិដ្ឋភាពដ៏រ៉ូមែនទិចនេះ បានធ្វើឱ្យអនាគតកូនក្រមុំរូបនេះ ទប់ទឹកភ្នែកមិនបាននោះ រហូតដល់ស្រក់ទឹកភ្នែករលីងរលោង ជាមួយស្នាមញញឹមដ៏មានសុភមង្គលបំផុត ដែលជាថ្ងៃមនុស្សស្រីគ្រប់គ្នា ប្រាថ្នាចង់បាន នូវពេលវេលាពិសេសមួយនេះ ដែលមនុស្សប្រុសជាទីស្រលាញ់បានសុំរៀបការ។
ក្នុងព្រឹត្តិការណ៍នេះ មិត្តភក្តិក្នុងវិស័យសិល្បៈ រួមទាំងអ្នកគាំទ្រទាំងអស់បានមកចូលរួមអបអរសាទរគ្នាជាមួយនឹងពេលវេលាដ៏មានសេចក្តីសុខរបស់គូស្នេហ៍មួយគូនេះ ដែលក្រុមការងារព័ត៌មានកម្សាន្ត ខ្មែរឡូត ក៏បានចូលរួមអបអរសាទរដល់ Tong-Prang ដូចគ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]