ភ្នំពេញ៖ កំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខេមរៈ សិរីមន្ត គេអាចនិយាយបានថាតារារូបនេះ ជោគជ័យគ្រប់រឿង មិនថាការងារសិល្បៈ មុខជំនួញ ឬជិវិតគ្រួសារឡើយ។ ពិតណាស់ ចាប់តាំងពិបេលតារារូបនេះ បានបង្ហាញមុខភរិយា និងកូនៗទាំង៣ជាសាធារណៈមក គេសង្កេតឃើញតារារូបនេះ តែងតែបង្ហោះរូបភាពបង្អួតជីវិតគ្រួសារបង្ហាញពីស្នាមញញឹមជានិច្ច។

ទន្ទឹមនឹងមានជីវិតគ្រួសារប្រកបដោយសុភមង្គលយ៉ាងដូច្នេះ គេឃើញភរិយាតារារូបនេះ តែងតែបង្ហាញសកម្មភាពយកចិត្តទុកដាក់លើស្វាមីដែលជា លោក ខេមរៈ សិរីមន្ត ផ្ទាល់តេម្ដង។ ដោយសារពីតែបានភរិយាពូកែគ្រប់យ៉ាងដូច្នេះហើយ ទើបគ្រប់បេលតារាចម្រៀងរូបនេះទៅណាម្ដងៗ តែងតែយកប្រពន្ធទៅតាមស្ទើរគ្រប់ជំហានបែបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះ ថ្មីៗនេះលោក ខេមរៈ សិរីមន្ត កាន់តែធ្វើឲ្យទស្សនិកជន និងហ្វេនជាច្រើននាក់ មានកូនចិត្តលួចច្រណែននឹងលោកគ្រប់គ្នា ហើយរូបភាពថ្មីទាំងនោះ​ បានបង្ហាញយ៉ាងច្បាស់ថា តារារូបនេះមានក្ដីសុខខ្លាំង។ ម្យ៉ាងវិញទៀត គេឃើញស្នាមញញឹមប៉ាប៉ាសម័យថ្មីរូបនេះ ញញឹមបិទមាត់សឹងមិនជិត ស្របពេលកូនៗផ្ដល់ស្នាមថើមយ៉ាងកក់ក្ដៅបែបនេះ។ ក្នុងនោះដែរ បន្ទាប់អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមបានឃើញរូបជុំគ្រួសារតារាចម្រៀងរូបនេះរួច ពួកគេបានចូលទៅCommentសរសើរពីទំនាក់ទំនងល្អក្នុងគ្រួសារលោកគ្រប់គ្នា៕

ប្រភពរូបភាព៖ Mean love Phal

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ខេមរៈ សិរីមន្ត 
លោក ខេមរៈ សិរីមន្ត និងភរិយា
លោក ខេមរៈ សិរីមន្ត និងភរិយា
លោក ខេមរៈ សិរីមន្ត ជាមួយភរិយា និងកូនៗ
លោក ខេមរៈ សិរីមន្ត ជាមួយភរិយា និងកូនៗ
លោក ខេមរៈ សិរីមន្ត ជាមួយភរិយា និងកូនៗ
លោក ខេមរៈ សិរីមន្ត ជាមួយភរិយា និងកូនៗ
លោក ខេមរៈ សិរីមន្ត ជាមួយភរិយា និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត