ភ្នំពេញ៖ ក្រោយខនខានចេញបេសកកម្មផលិតកម្មវិធីខ្នាតអន្តរជាតិ មួយរយៈធំដោយសារកូវីដកន្លងមកនេះ ឥឡូវនេះ ហង្សមាស ដែលជាទូរទស្សន៍លេចធ្លោបំផុត ខាងផលិតកម្មវិធីធំៗលំដាប់ពិភពលោកបាន ចេញប្រកាសជាផ្លូវការ នូវការចាប់ផ្តើមចាក់ផ្សាយកម្មវិធីប្រលងចម្រៀងដ៏ធំលំដាប់ពិភពលោកថ្មីមួយទៀតគឺ BEAT THE BEST ដែលនឹងចាក់ផ្សាយជូនទស្សនានូវសប្តាហ៍ដំបូងនៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ នេះហើយ។

  កម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក BEAT THE BEST
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Trailer ផ្សព្វផ្សាយថ្មីចុងក្រោយបំផុតដែលទើបនឹងបង្ហោះកាលពីព្រឹកមិញនេះ នៅលើទំព័រផ្លូវការ របស់ទូរទស្សន៍ ហង្សមាស HDTV បានញ្ចេញនូវឈុតសកម្មភាពខ្លះរបស់បេក្ខជន និងគណៈកម្មការ ដ៏ល្បីទាំង ៤រូប នៅក្នុងវគ្គដំបូងដែលត្រៀមនឹងចាក់ផ្សាយនេះ។

លោក ឆន សុវណ្ណរាជ , អ្នកនាង ពេជ្រ សោភា , លោក នីកូ , កញ្ញា ផន ស្រីខួច បានរំលេចខ្លួនយ៉ាង លេចធ្លោក្នុងនាមជាគណៈកម្មការ ដែលមានសិទ្ធកំណត់លើជោគវាសនាបេក្ខជនដែល ‘‘អាច ឬ មិនអាច’’ បន្តទៅមុខទៀតបាន។

  កម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក BEAT THE BEST

តាមប្រភពជិតដិតនឹងអ្នកផលិតកម្មវិធីបានឲ្យដឹងថា ទស្សនិកជននឹងប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយកម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក BEAT THE BEST នេះ ព្រោះគ្រប់វគ្គប្រកួតសុទ្ធតែប្លែក ខុសពីកម្មវិធីផ្សេងៗ ហើយគ្រប់យ៉ាងនៅក្នុងកម្មវិធីនេះគឺធ្វើឡើងយ៉ាងល្អិតល្អន់ និយាយរួមគឺកម្មវិធី កម្រិតពីភពលោក គុណភាពក៏ត្រូវតែតាមហ្នឹងដែរ។

រង់ចាំទស្សនាទាំងអស់គ្នានៅដើមខែក្រោយនេះ៖

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
  លោក ឆន សុវណ្ណរាជ
  អ្នកនាង ពេជ្រ សោភា
  លោក នីកូ
  កញ្ញា ផន ស្រីខួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]