ពិភពលោក៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយអង្គការសុខភាពពិភពលោក បានប្រកាសរកឃើញកូវីដបម្លែងខ្លួន ប្រភេទរ៉ារ្យង់ថ្មី មួយប្រភេទមានឈ្មោះថា អូមីក្រុង ដែលមានអនុភាព១០ដងនៃការចម្លង ភ្លាមៗនោះបណ្តាប្រទេសមួយចំនួននៅលើពិភពលោក រួមទាំងសហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប ជប៉ុន បានចេញបទបញ្ញត្តិឆ្លើយតបនឹងការរាលដាលនឹងការចម្លងថ្មីនេះភ្លាមៗដោយនៅក្នុងនោះគឺ៖

សហរដ្ឋអាមេរិកនឹងដាក់កំហិតលើការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួនប្រាំពីរផ្សេងទៀតនៅក្នុងតំបន់អាហ្រ្វិកចាប់ផ្តើមពីថ្ងៃច័ន្ទ ប៉ុន្តែលើកលែងការរឹតបន្តឹងនឹងមិនអនុវត្តចំពោះពលរដ្ឋអាមេរិកដែលវិលត្រឡប់មកវិញ ឬអ្នករស់នៅអចិន្ត្រៃយ៍ ដែលនឹងបន្តតម្រូវឱ្យធ្វើតេស្តអវិជ្ជមានមុនពេលធ្វើដំណើរ។ ទន្ទឹមនឹងនេះ ប្រទេសកាណាដាក៏បានហាមឃាត់ការចូលពីសំណាក់ជនបរទេសដែលបានធ្វើដំណើរឆ្លងកាត់អាហ្វ្រិកខាងត្បូងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯសហភាពអឺរ៉ុបឯណោះវិញ ក៏បានចេញបញ្ជាផ្អាកការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង និងប្រទេសជុំវិញ បន្ទាប់ពីមានការជូនដំណឹងអំពីវ៉ារ្យ៉ង់ថ្មីនេះត្រូវបានលើកឡើងដោយអ្នកវិទ្យាសាស្ត្រ និងមេដឹកនាំពិភពលោក។ ជាពិសេសយោងតាមប្រសាសន៍របស់ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បាននិយាយថា "ការធ្វើដំណើរតាមផ្លូវអាកាសទាំងអស់ទៅកាន់ប្រទេសទាំងនេះគួរតែត្រូវបានផ្អាក" ។ "ហើយពួកគេគួរតែត្រូវបានផ្អាករហូតដល់យើងមានការយល់ដឹងច្បាស់លាស់អំពីគ្រោះថ្នាក់ដែលបង្កឡើងដោយវ៉ារ្យ៉ង់ថ្មីនេះ។

ចំណែកឯប្រទេសជប៉ុនក៏នឹងចាត់វិធានការបន្ទាន់ដើម្បីឆ្លើយតបទៅនឹងការរាលត្បាតនៃជំងឺកូវីដ១៩បម្លែងនេះផងដែល នេះបើយោងតាមប្រភពដកស្រង់ពីគេហទំព័រសារព័ត៌មានABC MUNDIAL៕

ប្រភព៖ ABC MUNDIAL

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]