កូរ៉េខាងត្បូង៖ Sunghoon ដែលជាសមាជិកក្រុមចម្រៀងប្រុស ENHYPEN មានសក់ខ្មៅពីកំណើត ចាប់តាំងពីការបង្ហាញខ្លួនដំបូងមកម្លេះ។ សក់ខ្មៅពិតជាសក្តិសមនឹងរាងរ៉ូវ ពណ៍សប្បុរ ស្បែកសរបស់តារាចម្រៀងរូបនេះខ្លាំងណាស់។  

Sunghoon កាលសក់ខ្មៅ មិនទាន់ប្តូរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ តារាចម្រៀងរូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងលង់មិនស្ទើរឡើយ នៅពេលដែលលោកបានបង្ហាញពីសក់ដែលលោកប្តូរពណ៍ជាលើកដំបូងដែលមិនធ្លាប់មាន។

Sunghoon

 សក់ពណ៌ទង់ដែងប្រាក់ បានធ្វើឱ្យ Sunghoon មើលទៅដូចជា Jack Frost តួអង្គក្នុងរឿងគំនូរជីវចល Rise of The Guardians អញ្ចឹង។

Sunghoon

ជាមួយអំណោយទាននឹងថ្គាមដ៏ស្រស់ស្អាត អាវធំពណ៌ប្រផេះ និងអាវអណ្តើកខ្មៅ ធ្វើឱ្យតារាចម្រៀងប្រុសរូបនេះ មើលទៅដូចជា មនុស្សដ៏អស្ចារ្យ មកពីពិភពខាងក្រៅ។

Sunghoon

នៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២១ គេឃើញ Sunghoon កំពុងធ្វើដំណើរទៅចូលរួមសម្តែងក្នុងកម្មវិធី Music Bank ។ ដោយលោក ​ពាក់​អាវ​ដូច​គ្នា ប៉ុន្តែ​ពាក់​អាវ​ផ្សេង​ពី​ក្រោម។ សក់​របស់​គាត់​មាន​ពណ៌ពិតជាស៊ីគ្នានឹងការស្លៀកពាក់ខ្លាំងណាស់។

Sunghoon

ទៅណាមកណា Sunghoon មិនភ្លេចឡើយសម្តែងការគួរសមជាមួយហ្វេនៗ

Sunghoon

មិនថាត្រង់ចំណុចណានោះទេ សង្ហាគ្រប់ជ្រុងគ្រប់ចំណុច អញ្ចឹងទើប ហ្វេនៗមិនតិចឡើយ ធ្លាក់ក្នុងអន្លង់ស្នេហ៍ Sunghoon៕

Sunghoon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]