ឡុងដ៍៖ រដ្ឋមន្ត្រីសុខាភិបាល Sajid Javid បាននិយាយនៅថ្ងៃសៅរ៍ (២៧ ខែវិច្ឆិកា) ថា ករណីដែលជាប់ទាក់ទងគ្នាចំនួនពីរនៃមេរោគ Omicron ថ្មី ត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេស ដែលបាននាំចូលពីអ្នកដំណើរមកពីទ្វីបអាហ្វ្រិកខាងត្បូង។

តួយ៉ាង Omicron ដែលត្រូវបានគេដាក់ឈ្មោះថា «វ៉ារ្យ៉ង់គួរឲ្យក្តីបារម្ភ» ដោយអង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ គឺមានសក្តានុពលឆ្លងខ្លាំងច្រើនជាងប្រភេទមុនវីរុសទ្វេដង បើទោះបីជាអ្នកជំនាញមិនទាន់ដឹងថាតើវានឹងបណ្តាលឱ្យមានការឈឺធ្ងន់ធ្ងរជាង ឬតិចជាងនេះទេ បើប្រៀបធៀបទៅនឹងប្រភេទមេរោគផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រសួងសុខាភិបាលបាននិយាយថា បុគ្គលពីរនាក់ និងសមាជិកទាំងអស់នៃគ្រួសាររបស់ពួកគេកំពុងត្រូវបានធ្វើតេស្តឡើងវិញ និងប្រាប់ឱ្យនៅដាច់ដោយឡែកពីគេ ខណៈដែលការធ្វើតេស្តបន្ថែម និងការតាមដានទំនាក់ទំនងត្រូវបានធ្វើរួច៕

ប្រភព៖ channelnewsasia.

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]