កូរ៉េខាងត្បូង៖ កាលពីល្ងាចថ្ងៃទី ២៦ ខែវិច្ឆិកាកន្លងទៅ ពិធីប្រគល់ពានរង្វាន់ Blue Dragon Awards លើកទី ៤២ ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅលើកម្រាលព្រំក្រហម និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាទស្សនិកជនជាច្រើន ហើយនៅក្នុងនោះដែរ តារាចម្រៀងស្រី Yoona សមាជិកក្រុម SNSD ក៏ត្រូវបានយកចិត្តទុកដាក់ ពីសម្រស់នៅក្នុងការបង្ហាញខ្លួនលើកនេះ។
នៅពេលបានបង្ហាញខ្លួននៅលើ កម្រាលព្រំក្រហម Yoona បានមកជាមួយនឹងការតុបតែងខ្លួន ឡើងប្រណីត ស្លៀករ៉ូបវែងពណ៌សដ៏ភ្លឺស្វាង មានស្នាមញញឹមស្រស់ស្អាតដូចទេពអប្សរ។ ជាពិសេស រ៉ូបពណ៌សមួយនេះ ថែមទាំងលេងម៉ូតបញ្ចេញស្មាឡើងទាក់ទាញ ធ្វើឱ្យមនុស្សជាច្រើន ដែលបានទស្សនាកំពុងតែគិតថា នាងហាក់ដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ក្នុងថ្ងៃមង្គលការទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះការបង្អួតសម្រស់លើកនេះ តារាស្រី Yoona ក៏ត្រូវបានគេសរសើរមិនដាច់ពីមាត់ ចំពោះរូបរាងដ៏ស្អាតឥតខ្ចោះ ស្បែករលោង និងស្នាមញញឹមដ៏ផ្អែមល្ហែមរបស់នាង បើទោះបីជា ស្ថិតក្នុងកាមេរ៉ាធម្មតា ក៏ដោយ ក៏តារាស្រីរូបនេះ នៅតែបង្ហាញសម្រស់ដ៏ភ្ញាក់ផ្អើល ដែលជាទីពេញចិត្តពីហ្វេនៗគ្រប់គ្នា៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]