ថៃ៖ បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ ក៏ដូចជា មានការ​ព្យាយាម​នៅក្នុង​វិស័យសិល្បៈ​ ​អស់​រយៈ​ពេលជាង ១០ ឆ្នាំ ថ្មីៗ​នេះ តារា​សម្ដែងស្រី Aom Sushar បានចេញមកបើកបង្ហាញ ពីឃ្លីប​វីដេអូ ដើរ​លេងក្នុង​ផ្ទះ​ដ៏ធំទូលាយ ដែលជាផ្ទះក្នុងក្ដីស្រមៃរបស់នាង ផងដែរ។ 

នៅក្នុងនោះដែរ Aom Sushar បានបង្ហាញឲ្យឃើញពីទិដ្ឋភាពខាងក្រៅ ដែលមានសួន​ច្បារ​ដ៏ស្រស់ស្អាត​ ចំណែកឯខាងក្នុងវិញក៏មិនចាញ់គ្នា ដោយមានការរៀបចំ ជាមួយគ្រឿងប្រើប្រាស់ប្រណីតៗ មានគ្រឿងសង្ហារឹម តុ ទូ ផ្ទាំងរូបភាព ធ្វើឲ្យមើលទៅទិដ្ឋភាពក្នុងផ្ទះទាំងមូល កាន់តែមានភាពស្រស់ស្រាយគួរឲ្យចង់រស់នៅ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Aom Suchar ថែមទាំងបានបង្ហើប​ថា​ នេះគឺជា ​ផ្ទះដែល​ធ្វើ​ដោយ​ខ្លួន​ឯង ដោយបាន ជ្រើសរើសអ្វីៗគ្រប់យ៉ាង ទៅតាមចំណូលចិត្ត ។ បើនិយាយពីតម្លៃផ្ទះនេះ តារាស្រីរូបនេះ បង្ហើបពីការចំណាយ ប្រហែល ៦០លានបាត (ប្រហែល ១,៧ លានដុល្លារ)  រួមទាំងថ្លៃតុបតែងទាំងអស់ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar
ទិដ្ឋភាពក្នុងផ្ទះរបស់ Aom Sushar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]