ថៃ៖ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើ អ្នកលក់អនឡាញដ៏ល្បីម្នាក់ ភឹម រីផាយ ចំពោះការរកស៊ីដ៏កាក់កប និងមានការពេញចិត្តពីអតិជនយ៉ាងខ្លាំង ធ្វើឲ្យអ្នកលក់រូបនេះ ទទួលចំណូលយ៉ាងច្រើន នៅពេលដែលចេញមកឡាយលក់ម្ដង។
ប៉ុន្តែ ថ្មីៗនេះ អ្នកលក់អនឡាញដ៏ស្រស់សោភារូបនេះ បែរជាធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ជាមួយនឹងការរកចំណូលបានយ៉ាងច្រើនខុសពីធម្មតា​ ដែលរូបនាងអាច បំបែកឯកត្តកម្មអ្នកលក់អនឡាយក្នុងប្រវត្តិសាស្ត្រនៅពេលដែលឡាយលក់ ត្រឹមរយៈពេល ១០ នាទី នាងអាចរកលុយបាន ១០០ លានបាត (គិតជាដុល្លារប្រមាណ ២,៩ លាន ) ព្រមទាំងមានចំនួនអ្នកមើលដល់ទៅ ១០០ ពាន់ ថែមទៀត។ 

យ៉ាងណាមិញ នេះដោយសារតែ អ្នកលក់អនឡាញរូបនេះ បានបង្កើតនូវទំនុកចិត្ត និងភាពស្មោះត្រង់ដល់អតិថិជន បើទោះបីមិនទាន់មានផលិតផល ក៏មានអ្នកហ៊ានទិញ ឈុតគ្រឿងសំអាង ១ ក្នុងតម្លៃ ១០០០០០ បាត (ប្រហែល ២៩៤១ ដុល្លារ)  និងមានអ្នកទិញ ១០០០ នាក់ភ្លាមៗ ក្នុងរយ:ពេល ១០ នាទី ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ Sola Sale II

សូមទស្សនារូបភាពខាងក្រោម៖ 

ភឹម រីផាយ
ភឹម រីផាយ
ភឹម រីផាយ រកបានលុយជិត ៣លាន ដុល្លារក្នុងពេល ១០ នាទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]