ម៉ាកាវ៖ យោងតាម Sina រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសម៉ាកាវកាលពីថ្ងៃទី ២៧ ខែវិច្ឆិកាបានប្រកាសថាប៉ូលីសបាននាំខ្លួនជនសង្ស័យដែលមាននាមត្រកូល Chau ដែលបានស្គាល់ជាតារាសម្តែងជើងចាស់ដ៏ល្បី Alvin Chau និងមនុស្សពាក់ព័ន្ធទៅកាន់ស្ថានីយ៍ស៊ើបអង្កេតដោយផ្អែកលើភស្តុតាងដែលទទួលបានពីការស៊ើបអង្កេតឧក្រិដ្ឋកម្ម។
ជាក់ស្តែង តំណាងរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា អ្នកដែលពាក់ព័ន្ធក្នុងវិស័យល្បែងស៊ីសងត្រូវតែអនុវត្តយ៉ាងតឹងរ៉ឹងទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ប្រទេស និងតំបន់រដ្ឋបាលពិសេសម៉ាកាវ ហើយការបំពានច្បាប់ត្រូវស៊ើបអង្កេតតាមច្បាប់ លើបទប្បញ្ញត្តិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកន្លងមក រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសម៉ាកាវបាននិយាយកាលពីថ្ងៃទី ២៧ ខែវិច្ឆិកាថា ខ្លួនបានទទួលសេចក្តីជូនដំណឹងពីអាជ្ញាធរដីគោក ពាក់ព័ន្ធនឹងការសង្ស័យថាបានបំពានច្បាប់ដោយពលរដ្ឋម៉ាកាវ Alvin Chau ដែលជាម្ចាស់ភាគហ៊ុន និងជានាយកក្រុមហ៊ុនកាស៊ីណូមួយចំនួននៅម៉ាកាវ ត្រូវបានគេសង្ស័យថាបានរៀបចំល្បែងឆ្លងដែន បើកកាស៊ីណូខុសច្បាប់នៅចិនដីគោក។
យោងតាមព័ត៌មានពីអាជ្ញាធរចិនដីគោកបានឱ្យដឹងថា តារាសម្តែងខាងលើនេះ និងក្រុមម្ចាស់ភាគហ៊ុនដទៃទៀត បានរៀបចំឱ្យពលរដ្ឋចិនទៅលេងល្បែងស៊ីសងខុសច្បាប់ នៅក្រៅប្រទេសដោយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ធ្វើឱ្យរំខានដល់ការគ្រប់គ្រងសង្គម ដោយព្រះរាជអាជ្ញា បានសម្រេចអនុម័តលើការចាប់ខ្លួនជនសង្ស័យឈ្មោះ Alvin តាមផ្លូវច្បាប់។
តារាសម្តែង Alvin Chau គឺជាពាណិជ្ជករដ៏មានកេរ្តិ៍ឈ្មោះម្នាក់នៅទីក្រុងម៉ាកាវ ដែលត្រូវបានគេស្គាល់ថាជា ក្នុងអាជីវកម្មកាស៊ីណូ។ លោកមិនត្រឹមតែជាមហាសេដ្ឋីលេងល្បែងស៊ីសងនៅទីក្រុងម៉ាកាវប៉ុណ្ណោះទេ ថែមទាំងជាឧកញ៉ាក្នុងវិស័យភាពយន្ត និងទូរទស្សន៍ផងដែរ ក្រោយលោកចាប់អាជីពតារាសម្តែង។
មិនត្រឹមតែប៉ុណ្ណោះ លោក បានលាឈប់ពីការសម្តែង ក្រោយពីបានធ្វើឲ្យកក្រើកពិភពកម្សាន្ត ដោយសារតែលោកមានប្រពន្ធហើយ ប៉ុន្តែបែរជាមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែល និងតារាសម្តែងហុងកុងទៀតផង៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]