ភ្នំពេញ៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ហាងលក់សម្លៀកបំពាក់បុរស និងនារី «TEN11» ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យនោះ ថ្មីៗនេះហាង TEN11 បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយបន្ថែមទៀត ដែលជាសាខាទី៨ នៅក្នុងផ្សារទំនើប ខេ ម៉ល (K Mall) ដែលស្ថិតនៅតាមបណ្តោយផ្លូវ វេង ស្រេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ស្របពេលដែលហាងសម្លៀកបំពាក់ល្បីមួយនេះ បើកសម្ពោធសាខាថ្មីទី៨ នៅក្នុងផ្សារទំនើប ខេ ម៉ល (K Mall) ហាងលក់សម្លៀកបំពាក់ដ៏ល្បីមួយនេះ បានប្រារព្ធពិធីយ៉ាងអធិកអធម ព្រមទាំងបានអញ្ជើញកំពូលតារាចម្រៀងប្រុសល្បីល្បាញពូកែរ៉េបគឺលោក វណ្ណដា និងDJ Maily ទៅសម្ដែងក្នុងថ្ងៃសម្ពោធសាខាថ្មីរបស់ខ្លួន។ មិនតែប៉ុណ្ណោះ គេឃើញមានវត្តមាន Influencer ល្បីៗជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធហាង TEN11 ដែលជាសាខាថ្មីនេះផងដែរ។
ជាក់ស្ដែង អមជាមួយនឹងការច្រៀងរាំបង្កើតភាពរីករាយយ៉ាងសប្បាយពីលោក វណ្ណដា ដែលជាទូតសុច្ឆនៈរបស់ TEN11ផ្ទាល់នោះ គេក៏ឃើញមានវគ្គដើរបង្ហាញម៉ូតពីសម្លៀកបំពាក់ម៉ូតថ្មីៗស្អាតប្លែក ដែលបានមកពីហាង TEN11។ លើសពីនេះទៅទៀត ហាងសម្លៀកបំពាក់មួយនេះ មានឈុតសម្លៀកបំពាក់គ្រប់ម៉ូត សុទ្ធសឹងតែជាម៉ូតដ៏ពេញនិយមសាកសមសម្រាប់យុវវ័យស្លៀកនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នហាងសម្លៀកបំពាក់ TEN11 បានពង្រីកសាខារបស់ខ្លួនរហូតដល់ទៅ៨សាខាឯណោះ ហើយសាខានីមួយៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង និងលក់ដាច់ជាបន្តបន្ទាប់ ខណៈទទួលបានភ្ញៀវច្រើនចូលមកទិញសម្លៀកយ៉ាងដូច្នេះ។ ជាការពិត ពីហាង TEN11 តែងតែនាំយកមកនូវម៉ូតខោអាវថ្មីៗ ដើម្បីតម្រូវទៅតាមការទៅកាន់អតិថិជនរបស់ខ្លួន មិនឲ្យភ្ញៀវខកបំណងឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]