បរទេស៖ មួយរយៈចុងក្រោយនេះ កូនស្រី តារាសម្ដែងហូលីវូដ Angelina Jolie នាង Shiloh កាន់តែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ជាងម្តាយរបស់នាងទៅទៀត បន្ទាប់ពីបាន​លេច​មុខ​ តាម​សារព័ត៌មាន​ជា​ច្រើន​ ដោយ​សារ​តែ​ ការប្រែប្រួលនៃការតុបតែងខ្លួន ពី Tomboy មកជានារីដ៏មានសម្រស់ដ៏ស្រស់ស្អាត ផងដែរ។ 

ដោយឡែក ថ្មីៗនេះ ក្រឡេកមកមើលរូបភាពបច្ចុប្បន្នរបស់ Shiloh បានធ្វើឲ្យមនុស្សម្នាភ្លេចពាក្យចចាមអារ៉ាមថា នាងមានបំណងកែភេទ ទៅហើយ ដោយនៅក្នុងនោះ កូនស្រីបង្កើតរបស់ Angelina កាន់តែមានទំនុកចិត្តយ៉ាងខ្លាំង រាល់ពេលដែលនាង ប្រឈមមុខនឹងកាមេរ៉ា ជាពិសេស ក្នុងរូបភាព ដែលអ្នកយកព័ត៌មានចាប់បាន ពេលចាកចេញពីថ្នាក់រាំ ដោយបានតុបតែងខ្លួន ក៏ដូចជា ការស្លៀកពាក់អាវយឺត​វែង ​រួម​ជាមួយ​នឹង​ខោ​ជើង​វែង យ៉ាងទាន់សម័យ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្វីត្បិតតែ ស្លៀកសម្លៀកបំពាក់បែបសាមញ្ញធម្មតាក៏ដោយ តែ Shiloh នៅតែអាចទាក់ទាញចិត្តអ្នកទស្សនា ដោយសារ កម្ពស់ដ៏លេចធ្លោ និងមុខមាត់គួរឲ្យស្រលាញ់ ជំនួស​ឱ្យ​ការ​រក្សា​អាកប្បកិរិយា​មិន​សប្បាយ​ចិត្ត​ដូច​ពេល​មុនៗ ហើយនៅពេលនេះ រូបនាងហាក់​ដូចសប្បាយ​ចិត្ត ព្រមទាំងបានលើក​ដៃ​ស្វាគមន៍​អ្នកប្រមាញ់រូបថត ​ទៀត​ផង៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie និង កូនស្រី
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]