ថៃ៖ វាអស់រយៈពេលជាច្រើនឆ្នាំ ដែលតារសម្តែងស្រីចាស់វស្សា Aum Patchrapa ឆ្នាំ បានតែធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថារូបរាងរបស់តារាស្រីរូបនេះ​ជាមួយសម្រស់អមតៈ​ស្ថិតស្ថេរជានិរន្តិ៍ ទោះជាវ័យរបស់នាង កាន់តែជ្រេក៏ដោយ។

យ៉ាងណាមិញ នៅលើបណ្តាញអ៉ីនធឺណែត បានជីកកកាយ នូវរូបភាពរបស់តារាស្រីរូបនេះ ជាមួយសម្រស់កាលពីឆ្នាំ ១៩៩៧ កាលពី Aum នៅអាយុ ១៨ ឆ្នាំ ប្រៀបធៀបជាមួយនឹងសម្រស់នាពេលបច្ចុប្បន្ន ត្រូវបានគេលើកយកមកធ្វើជាប្រធានបទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលអស្ចារ្យនោះ និងត្រូវបានចាប់អារម្មណ៍ជាខ្លាំង គឺសម្រស់របស់ តារាស្រីរូបនេះ មិនថាសក់នៅតែក្រាស់ល្អ ស្បែកសភ្លឺថ្លាម៉ង់ខៃ ដ៏ល្អឥតខ្ចោះ និងទម្រង់មុខបែបយុវវ័យស៊ិចស៊ីសម័យទំនើបនាពេលបច្ចុប្បន្ន នាងបានទទួលនូវពាក្យសរសើរពីសំណាក់អ្នកគាំទ្រ ដោយសារតែសមត្ថភាពរបស់នាងក្នុងការថែរក្សាសម្រស់ ថ្វីត្បិត តារាស្រីរូបនេះ មានវ័យ ៤២ឆ្នាំហើយក្តី។

ទោះយ៉ាងណា រូបមួយសន្លឹកនេះ បានទាក់ទាញអ្នកលេងបណ្តាញសង្គមភាគច្រើន ពីតារាស្រីរូបនេះ ដោយរូបភាពកាលពី ២៤ ឆ្នាំមុន និងសម្រស់នាងពេលបច្ចុប្បន្ន  មិនខ្ចីចេះចាស់ទាល់តែសោះ ទោះបីជាកន្លងទៅជាង ២០ឆ្នាំហើយក្តី គេត្រូវបានមើលឃើញថាគ្មានប្រែប្រួលសូម្បីតែបន្តិច៕

សូមទស្សនារូបភាពខាងក្រោម៖

Aum 
Aum 
Aum 
Aum កាលពីអាយុ ១៨ និង បច្ចុប្បន្ន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]