ថៃ៖ ពិតណាស់ ការប្រកួតសម្រស់ថ្នាក់ពិភពលោក Miss Grand International ប្រចាំឆ្នាំ២០២១ នេះ នឹងចាប់ផ្តើមប្រារព្ធឡើង ក្នុងនោះ ក៏មានវត្តមានកម្ពុជាផងដែរ ដោយបវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា ប៉ូគីមថេង សុតធីតា ត្រូវបានអ្នកគាំទ្រ ទាំងក្នុងនិងក្រៅ ដាក់ការរំពឹងខ្ពស់ខុសពីឆ្នាំនានា។
ជាមួយគ្នានេះ អ្នកគាំទ្រការប្រកួតសម្រស់នេះ ទាំងអស់ តែងផ្តោតការចាប់អារម្មណ៍នឹង សម្លៀកបំពាក់គ្រប់ឈុត ដែលបវរកញ្ញាតំណាងប្រទេសនីមួយៗ បានស្លៀកបង្ហាញ ចាប់តាំងពី ត្រៀមហោះហើរចេញពីប្រទេសកំណើត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក្តី ប្រសិនបើយើងងាកទៅមើល បវរកញ្ញាកម្ពុជា កញ្ញា ប៉ូគីមថេង សុតធីតា ក៏មិនធម្មតាដែរ បើទោះបី ក្រឡេកទៅវា ហាក់បី ដូចជាសាមញ្ញបន្តិចមែន តែឈុតដែលបវរកញ្ញារូបនេះ បានពាក់ត្រៀមឡើងយន្តហោះទៅប្រកួតនៅទីក្រុងបាងកកប្រទេសថៃនេះ ពិតជា បង្កប់ភាពថ្លៃថ្នូរ សាកសមបំផុតជាមួយ អត្តចរិតស្រគត់ស្រគុំ សុភាពរម្យទម របស់បវរកញ្ញាតំណាងប្រទេសយើង ដែលឈុតនេះបានច្នៃឡើងពីក្រណាត់សារ៉ុង ពណ៌ផ្កាឈូកស្រស់ មានប៉ោងស្មា កាន់តែលេចធ្លោ។
ដែលនេះ កាន់តែធ្វើឲ្យ មហាជនចាប់អារម្មណ៍ គ្រប់ៗគ្នា មិនតែប៉ុណ្ណោះ ថែមទៀត ផ្ទុះការសរសើរពេញបណ្តាញសង្គម ដោយមានការស៊ែ និងឡាយ យ៉ាងច្រើន ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]