ថៃ៖ Nampetch Teeyapar ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ​រាជិនី​សម្រស់​ដ៏​ល្បី​ របស់​ប្រទេស​ថៃ ដោយរូបនាង បាន​ជាប់​ជា​បវរកញ្ញា​លំដាប់រង​ទី ២ ​ក្នុង​កម្មវិធី Miss Universe Thailand ២០១៤ ប៉ុន្តែ​ត្រូវ​បាន​គេ​ដក​តំណែង ​ដោយ​សារ​តែ​ ការបង្ហាញ​រូប​ថត និងការ​ប្រមាថ។

យ៉ាងណាមិញ បវរកញ្ញាដ៏ស្រស់់សោភារូបនេះ បានក្លាយជាករណីដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ដែលតំណាងឱ្យប្រទេស ចូលរួមប្រកួតបវរកញ្ញាភពផែនដី ២ ដង គឺនៅក្នុងឆ្នាំ ២០១៩ និង ២០២០ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ថ្មីៗនេះ ស្រាប់តែមានប្រភពមួយ បានបើកបង្ហាញពីបវរកញ្ញារូបនេះ ដោយបានបង្ហើបថា ដើម្បី​ឱ្យមាន​មុខ​មាត់​ ដូច​តារា​សម្ដែងស្រី Aum Patcharapa នាង Nampetch បានធ្វើការវះកាត់កែសម្ផស្សអស់ជាច្រើនដង។ ហើយដោយទទួល រងនូវការរិះគន់ ពីសម្រស់កាន់តែចាស់ នៅពេលដែលនាងទទួលបានជ័យលាភីលំដាប់រងទី ២ ក្នុងកម្មវិធី Miss Universe Thailand ២០១៤ ធ្វើឲ្យនាងមានអារម្មណ៍ឈឺចាប់ និងបានសម្រេចចិត្តកែកុនសម្រស់របស់ខ្លួនឡើងវិញ។

សម្រាប់លើក​ទី​មួយ​ ​​នាង​បានកែ​ច្រមុះ​ដើម្បី​ទទួលបានទម្រង់ច្រមុះដ៏ស្រស់ស្អាតទាក់ទាញ បន្ទាប់ពីនោះមក នាងបានបន្តធ្វើការ កែតម្រូវជាបន្តបន្ទាប់ទៀត ដូចជា ភ្នែក ច្រមុះ មាត់ ថ្គាម ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ បវរកញ្ញារូបនេះ ថែមទាំងបានលើកឡើងថា ការវះកាត់កែសម្ផស្សមិនមែនជារឿងអាក្រក់នោះទេ ដូច្នេះហើយ នាងបានបើកចិត្តចែករំលែកយ៉ាងខ្លាំងពីបទពិសោធន៍របស់ខ្លួន ព្រមទាំងបានបង្ហើប ជាសាធារណៈ អំពីចំនួនទឹកប្រាក់ដែលបានចំណាយទៅលើភាពស្រស់ស្អាត គឺប្រហែល ៥,៧ លានបាត (ប្រហែលជាង ១៦ម៉ឺនដុល្លារ) ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]