ភ្នំពេញ៖ នាពេលថ្មីៗនេះ សម្បុកសត្វកុកពាក់អំបោះចំនួន៨ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដោយក្រុមការងារអង្គការ BirdLife។ ​សម្បុកសត្វកុកពាក់អំបោះមានការកើនឡើង បើធៀបនឹងរដូវបន្តពូជឆ្នាំ២០២០។

ដោយឡែក កុកពាក់អំបោះ ឬសត្វកុកកស​ Woolly Necked Stork  ជាបក្សីដែលត្រូវបានចាត់ចូលជាប្រភេទ ជិតរងការគំរាមកំហែងក្នុងបញ្ជីរក្រហមរបស់ IUCN Rest List ពិភពលោក។ កុកពាក់អំបោះ ចាប់ផ្តើមបន្តពូជចំនួន២ដងក្នុងមួយឆ្នាំ ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា និងចាប់ពីខែសីហា ដល់ខែវិច្ឆិកា។ រដូវបន្តពូជឆ្នាំ២០២១នេះ ក្រុមការងាររបស់អង្គការ Birdlife ប្រចាំកម្ពុជា បានប្រទះឃើញសម្បុករបស់សត្វកុកពាក់អំបោះចំនួន៨ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការ BirdLife ប្រចាំនៅកម្ពុជាបានឱ្យដឹងថា ចំនួនសត្វកុកពាក់អំបោះមានចំនួនកើនឡើងក្នុងរដូវពងកូនក្នុងឆ្នាំ២០២១  ខណៈឆ្នាំ២០២០ អង្គការនេះ បានរកឃើញសម្បុកសត្វត្រឹមតែ ៤ប៉ុណ្ណោះ។

យ៉ាងណាមិញ អង្គការ BirdLife បានសំណូមពរដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋានទាំងអស់ឱ្យចូលរួមថែរក្សាការពារបក្សីកំពុងរងគ្រោះដោយការគំរាមកំហែងឈានទៅជិតផុតពូជ នៅដែនជម្រកសត្វព្រៃលំផាត។ ការចូលរួមជួយការពារទីជម្រករបស់សត្វក្នុងព្រៃធម្មជាតិ ជាផ្នែកមួយជួយ កាត់បន្ថយផលប៉ះពាល់សត្វគ្រប់ប្រភេទ ជាពិសេសសត្វជិតផុតពូជនៅតាមព្រៃ៕  

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]