រាជធានីភ្នំពេញ÷ យោងតាមលិខិតទូលថ្វាយ និង ជូនដំណឹង របស់គណបក្សហ៊្វុនស៊ិនប៉ិច នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សូមទូលថ្វាយជម្រាបជូនដំណឹងដល់សម្ដេច ទ្រង់ឯកឧត្តម លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បងប្អូនសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច និងសាធារណជន ព្រះមេត្តាជ្រាប និងជ្រាបថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅ ថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅព្រះ រាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ ។
យ៉ាងណាមិញ ចំពោះព្រះរាជសព របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]