កូរ៉េខាងត្បូង៖ ពិតណាស់ ការនិយាយភាសាមួយបានយ៉ាងស្ទាត់ជំនាញគឺមានភាពលំបាកណាស់ មានទាំងការប្រើប្រាស់ពាក្យ ស័ព្ទ ឃ្លា និងប្រយោគវោហារស័ព្ទ ដែលលេចឡើងជារៀងរាល់ថ្ងៃ។ ការមានសមត្ថភាពចេះនិយាយភាពពីរ ឬច្រើនជាងនេះ គឺជាសក្ខីភាពមួយសបញ្ជាក់ឱ្យឃើញពីភាពលះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់មនុស្សម្នាក់ នៅក្នុងការរៀន ព្រោះវាមិនមែនជារឿងងាយស្រួល ដែលអ្នកអាចសម្រេចបាន ដោយមិនបានខិតខំប្រឹងប្រែងនោះទេ។
ដោយឡែក មិនថា អាយដលទាំងនេះចាប់ផ្តើមស្ទាត់ជំនាញភាសាអង់គ្លេស ហើយត្រូវរៀនភាសាកូរ៉េក្រោយនោះទេ ឬរៀនភាសាអង់គ្លេសជាភាសាទី២ នោះទេ ប៉ុន្តែជំនាញភាសារបស់ពួកគេគួរឱ្យសរសើរស្ងប់ស្ងែងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ អាយដលទាំងប្រាំដួងនេះ មានសមត្ថភាពនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។
១. Jennie សមាជិកក្រុម BLACKPINK
ដោយបានរស់នៅប្រទេសញូសេឡែន បានរយៈពេលគួរសម វាពិតអស្ចារ្យដែល Jennie មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
២. RM សមាជិកក្រុម BTS
រឿងដែលសឹងមិនគួរឱ្យជឿ ភាសាអង់គ្លេសរបស់ RM គឺរៀនដោយខ្លួនឯង។ តារាចម្រៀងរូបនេះ ពីមុនទស្សនាកម្មវិធីទូរទស្សន៍ Friends ដើម្បីជាជំនួយរៀនភាសាអង់គ្លេស។
៣. BM សមាជិកក្រុម KARD
BM មកពីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដូច្នេះភាសាអង់គ្លេសជាភាសាកំណើតរបស់លោក។ ក្នុងនោះ តារាចម្រៀងរូបនេះ តែងមានមុខមានមាត់ និយាយពេលណាដែល KARD ស្ថិតនៅក្នុងកម្មវិធីអន្តរជាតិធំៗ និងតែងសកម្មជានិច្ច នៅលើបណ្តាញសង្គម។
៤. CL
តាំងពីក្មេងមក CL បានសិក្សានៅសាលាលំដាប់អន្តរជាតិ ដែលធ្វើភាសាអង់គ្លេសរបស់នាង ល្អឥតទាស់។
៥. Ailee
ដូច BM ដែរ Ailee គឺជាជនជាតិកូរ៉េអាមេរិកាំង ពោលគឺភាសាអង់គ្លេសជាភាសាទី១របស់នាង។ ក្នុងនោះ នាងមកពីរដ្ឋ New Jersey និង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គម Youtube មុនក្លាយជាតារាចម្រៀង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]