ភ្នំពេញ៖ ដូចដែរដឹងហើយថា អ្នកនាង ដេត ម៉ាលីណា ជាអតីតភរិយា ដួង ឆាយ ដែលត្រូវបាន លះលែងគ្នាកក្រើកពេញបណ្តាញសង្គម គិតមកទល់ពេលនេះ អ្នកទាំងពីរបានបញ្ចប់ទំនាក់ទំនងនឹងគ្នាអស់រយៈពេលមួយឆ្នាំទៅហើយ ។  

តែប្រសិនបើទៅមើល ឈ្មោះមេម៉ាយរបស់ អ្នកនាង ដេត ម៉ាលីណាវិញ ត្រូវជាមួយនឹង មេម៉ាយសម័យថ្មីនេះណាស់ លែងលះហើយ មិនអង្គុយសំងំយំខូចចិត្តអីទេ ផ្ទុយទៅវិញ ធ្វើខ្លួនឲ្យសប្បាយៗ តែងខ្លួនឲ្យហំៗ មើលទៅក្រមុំខ្លះសុំខ្មាស់ ទ្រព្យសម្បត្តិពេញដៃ របររកស៊ីក៏មានដែរ មិនមែនអត់ប្តីទៅ រស់នៅមិនកើតទេ។ មិនតែប៉ុណ្ណោះ ប្រសិនបើក្រឡេកទៅមើលសម្រស់របស់ រូបនាងវិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ មានកូនរួចហើយមែន តែបើនិយាយពីសម្រស់ គឺអាចវ៉ាដាច់ ក្មេងស្រី១៨ឆ្នាំ តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេសនោះ ថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានតុបតែងខ្លួនលេងស្ទាយ៍ប្លែកខុសពីរាល់ដង ដែលធ្វើឲ្យ បងប្អូនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងស្ទាយ៍ថ្មីប្លែក  អាវស៊ិចស៊ីបញ្ចេញសាច់ខាងក្នុង មានអាវក្រៅពីលើ បូករួមខោពណ៌ប្រាក់ភ្លឺចែងចាំង ថែមទៀតនោះ អ្នកនាង ដេត ម៉ាលីណា កាន់តែស្រស់ស្អាត និងទាក់ទាញជាខ្លាំង៕  

សូមទស្សនារូបភាពខាងក្រោម៖

ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]