ថៃ៖ គឺជាព័ត៌មានមួយដែលត្រូវបានហ្វេនៗជាច្រើន កាន់តែតាមដាន ចំពោះរឿងរ៉ាវបែកបាក់ស្នេហា រវាងតារាសម្តែងស្រី Bella Ranee និង លោក Weir ដែលអ្នកទាំងពីរបានសាងស្នេហ៍នឹងគ្នា អស់រយៈពេល ៩ ឆ្នាំទៅហើយ តែទោះជាយ៉ាងណា នៅពេលនេះ មិនទាន់មានការបញ្ជាក់ពីភាគីទាំងសងខាងនៅឡើយទេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រី Bella ស្រាប់តែធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ ខណៈពេលដែលរឿងប្រេះឆាក្នុងទំនាក់ទំនងស្នេហកំពុងកើតឡើង ដោយបានចូលមកអបអរសាទរ មិត្តភ័ក្តិ របស់នាង Prang Kannarun បន្ទាប់ពីត្រូវបានគូស្នេហ៍ លុតជង្គង់សុំរៀបការយ៉ាងផ្អែមល្ហែម ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកលេងអ៊ីនធើណែតជាច្រើន បានបញ្ចេញមតិលើ Bella ដោយសង្ឃឹមថា នៅពេលប្រកាសពិតប្រាកដ ពួកគេចង់បានដំណឹងល្អពីរូបនាង និងសុំឲ្យនាងនិងគូស្នេហ៍នៅតែរក្សាក្ដីស្រលាញ់មួយនេះ ដោយមិនបែកបាក់គ្នានោះទេ ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]